(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា អាស៊ីប៉ាស៊ីហ្វិក មិនមែនជាផ្ទះរបស់នរណាម្នាក់ឡើយ ដោយមិនគួរក្លាយជាសង្វៀនសម្រាប់ការប្រកួតប្រជែងមហាអំណាចឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា ពេលវេលា និងប្រជាជនចិននឹងមិនអនុញ្ញាតឱ្យមានការប៉ុនប៉ងណាមួយ ដើម្បីចាប់ផ្តើមសង្រ្គាមត្រជាក់ថ្មីមួយនោះទេ។

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរ សម្រាប់កិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក​ នៅថ្ងៃព្រហស្បតិ៍នេះ៕