(ប៉េកាំង)៖ ដូចជាសុភាសិតឥណ្ឌូណេស៊ីពោលថា «អំពៅដុះក្នុងរន្ធដូចគ្នា ស្លឹកគ្រៃដុះជាចង្កោម»។ ការបំបែកនិងបដិបក្ខមិនសមស្របទៅនឹង ផលប្រយោជន៍របស់ភាគីណាមួយទេ សាមគ្គីគ្នារួមរស់ជាមួយគ្នាគឺជា ជម្រើសដ៏ត្រឹមត្រូវ។ ដើម្បីទប់ទល់នឹងបញ្ហាសកលពេលបច្ចុប្បន្ន លោក Xi Jinping បានអំពាវនាវដូចនេះចំពោះ អ្នកដឹកនាំនៃប្រទេសសំខាន់លើពិភពលោក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកខ្វះខាតកម្លាំង ស្ថានការណ៍នយោបាយភូមិសាស្ត្រមានភាពតានតឹង វិបត្តិជាច្រើន ដូចជាវិបត្តិស្បៀងនិងថាមពលផ្ទួនៗគ្នា។ ក្រោមបរិបទនេះ ប្រធានបទសុន្ទរកថារបស់លោក Xi Jinping ក្នុងកិច្ចប្រជុំដំណាក់កាលទី១ នៃកិច្ចប្រជុំកំពូលនេះគឺ «រួមគ្នាប្រឈមមុខនឹងបញ្ហាយុគសម័យ រួមគ្នាកសាងអនាគតដ៏ល្អបវរ» ក្នុងនោះ បានបង្ហាញពីអត្ថន័យដែលអំពាវនាវដល់ ភាគីនានា ឱ្យសាមគ្គីគ្នានិងរួមគ្នាទទួលខុសត្រូវ។ សុភាសិតឥណ្ឌូណេស៊ីក្នុងសុន្ទរកថានេះ ក៏ក្លាយទៅជាឧទាហរណ៍មួយ ដែលលោក Xi Jinping លើកឡើងគំនិតផ្តួចផ្តើមរបស់ភាគីចិន។

មើលឃើញពីខាងក្រៅ ប្រឈមមុខនឹងសមាជិកនៃក្រុមប្រទេស G20 ដែលទំហំសេដ្ឋកិច្ចសរុបមានប្រហែល៨៥%នៃពិភពលោក «អំពៅដុះក្នុងរន្ធដូចគ្នា ស្លឹកគ្រៃដុះជាចង្កោម» គឺជាការអំពាវនាវឱ្យមានសាមគ្គីភាព។ លោកមិនគ្រាន់តែរៀបរាប់អត្ថន័យ នៃសាមគ្គីប៉ុណ្ណោះទេ ក៏បញ្ជាក់ច្បាស់ពីផលវិបាកនៃការបំបែកបំបាក់។ លោកបាននិយាយត្រង់ៗថា «សាមគ្គីគឺជាកម្លាំង ការបំបែកបំបាក់គ្មានផ្លូវចេញឡើយ»។ ខណៈពេលដែលប្រឈមមុខនឹងបញ្ហាសំខាន់ៗ ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា បង្កើតរបាំងខ្ពស់ឬបិទជិតនិងផ្តាច់មុខ សុទ្ធតែជាគំនិតបែបសង្រ្គាមត្រជាក់ហួសសម័យ មានតែធ្វើឱ្យពិភពលោកបែកបាក់ ហើយរារាំងការអភិវឌ្ឍពិភពលោកនិងការរីកចម្រើនរបស់មនុស្សជាតិ។

តាមពិត សុភាសិត «អំពៅដុះក្នុងរន្ធដូចគ្នា ស្លឹកគ្រៃដុះជាចង្កោម» មិនមែនជាលើកដំបូងដែលលោក Xi Jinping បានដកស្រង់មកប្រើលើឆាកអន្តរជាតិទេ។ នៅក្នុងពិធីបើកនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកាអាស៊ីប៉ូអៅនៅខែមេសា ឆ្នាំ២០២២ លោក Xi Jinping ក៏បានគូសបញ្ជាក់ដោយដកស្រង់សុភាសិតនេះថា ត្រូវតែជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការក្នុងអាស៊ី ហើយបញ្ជាក់ថា «ឈ្នះ-ឈ្នះ និងកិច្ចសហប្រតិបត្តិការជាផ្លូវចាំបាច់ សម្រាប់ការអភិវឌ្ឍអាស៊ី»

វិទ្យុមិត្តភាពកម្ពុជាចិន