(ប៉េកាំង)៖ រសៀលថ្ងៃទី១៦ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេស G20 លើកទី១៧ បានបិទបញ្ចប់នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយប្រើប្រាស់ «ការអភិវឌ្ឍ» ជាពាក្យគន្លឹះហើយលើកឡើងថា សមាជិកនៃប្រទេស G20 គួរតែជំរុញការអភិវឌ្ឍជាសកល ដែលកាន់តែប្រកបដោយភាពបរិយាប័ន្ន និងភាពធន់នឹងផ្តល់ផលប្រយោជន៍ជាទូទៅ ដែលទទួលបានសំឡេងគាំទ្រយ៉ាងទូលំទូលាយ។

ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ដែលពិភពលោកបាននឹងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានក្នុង១រយឆ្នាំកន្លងមក លក្ខណៈផុយស្រួយនៃសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពលេចធ្លោ ហើយការអភិវឌ្ឍរបស់មនុស្សជាតិ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់។ ប្រធានបទនៃកិច្ចប្រជុំកំពូលប្រទេស G20 កោះបាលីគឺ «រួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា» ដែលឆ្លុះបញ្ចាំងពីការរំពឹងទុករួមគ្នារបស់មនុស្សទាំងឡាយ។

មនុស្សជាតិយើងរស់នៅលើភពផែនដីតែមួយ សាមគ្គីភាពគឺជាកម្លាំង ហើយការបែកបាក់គ្នាគ្មានផ្លូវចេញនោះទេ។ លោក Xi ញinping ប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ «ការអភិវឌ្ឍសកលកាន់តែប្រកបដោយភាពបរិយាប័ន្ន» គឺមានន័យថាប្រទេសនានាគួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នាខណៈពេលរក្សាទុកគំនិតមិនស្របគ្នា រួមរស់នៅជាមួយគ្នាដោយសន្តិភាព និងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ តែមិនត្រូវបិទទ្វារនិងមិនទទួល អ្នកដទៃទៀតឡើយ។

«រួមគ្នាការអភិវឌ្ឍន៍របស់ប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ» «ប្រទេសនីមួយៗសុទ្ធតែចង់មានជីវភាព ការរស់នៅដ៏ល្អប្រសើរ ហើយការធ្វើទំនើបកម្មមិនមែនជា សិទ្ធិអំណាចពិសេសរបស់ប្រទេសណាមួយឡើយ» ការដែលលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ «ការអភិវឌ្ឍជាសកលដែលផលប្រយោជន៍ជាទូទៅកាន់តែច្រើន» គឺមានន័យថាប្រទេសទទួលបានការអភិវឌ្ឍមុនគេ គួរតែជួយប្រទេសដទៃដោយស្មោះត្រង់ ដើម្បីសម្រេចបាននូវការអភិវឌ្ឍជាមួយគ្នា។

នាពេលបច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យថមថយចុះ ហើយការដែលអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍ ដូចជាអាមេរិកជាដើម ជំរុញ «ការដំឡើងអត្រាការប្រាក់» បាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ ទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យ «ជំរុញការអភិវឌ្ឍសកល ដែលមានភាពធន់កាន់តែខ្លាំង» ដោយបានលើកឡើងថាកសាង «ទំនាក់ទំនងភាពជាដៃគូស្តារសេដ្ឋកិច្ចសកលឡើងវិញ» ហើយបានគូសបញ្ជាក់ថា «ជាពិសេស អង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍ត្រូវតែកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃការកែសម្រួលគោលនយោបាយរូបិយវត្ថុ» គឺមានសារសំខាន់ជាក់ស្តែងយ៉ាងខ្លាំង។ ក្នុងពេលជាមួយគ្នានេះ ភាគីចិនបានលើកឡើងថា «គាំទ្រសហភាពអាហ្វ្រិកចូលជាសមាជិកនៃប្រទេស G20»។ សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូល ក៏បានសន្យាថានឹងបន្តគាំទ្រប្រទេសកំពុងអភិវឌ្ឍ ដើម្បីជួយពួកគេឆ្លើយតបនឹង ការប្រកួតប្រជែងជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

ការប្រកួតប្រជែងគឺមិនធ្លាប់មានកាលពីមុន ប៉ុន្តែតែងតែមានមធ្យោបាយឆ្លើយតប។ គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា អង្គការសហប្រជាជាតិបានប្រកាសថា ចំនួនប្រជាជនពិភពលោកបានឡើងដល់៨ពាន់លាននាក់ ដែលមានសារសំខាន់ជានិមិត្តសញ្ញា ចំពោះការអភិវឌ្ឍមនុស្សជាតិ។ ក្នុងគ្រាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក «សំឡេងប្រទេសចិន« ដែលបញ្ចេញពីកិច្ចប្រជុំកំពូលកោះបាលី នឹងប្រមូលផ្តុំគំនិតឯកភាពរួម និងជំរុញការអភិវឌ្ឍសកលម្តងទៀត។ ប្រទេសចិនដែលឆ្ពោះទៅរកការធ្វើទំនើបកម្មជាបន្តបន្ទាប់ មុខជានឹងផ្តល់ឱកាសកាន់តែច្រើន ដល់ពិភពលោក និងជំរុញយ៉ាងខ្លាំងក្លានូវ «ការរួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា»៕

វិទ្យុមិត្តភាពកម្ពុជាចិន