(ប៉េកាំង)៖ «ភូមិយើងមានការផ្លាស់ប្តូរខ្លាំងណាស់ កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានគិតថា នឹងមានជីវភាពល្អបែបនេះទេ»។ លោក Si Fanghua អ្នកភូមិ Suoyifan ដែលស្ថិតនៅត្រើយខាងត្បូងទន្លេលឿង បានថ្លែងដូចពោលខាងលើដោយរំភើបចិត្ត នៅពេលដើរកម្សាន្តក្នុងភូមិ។

ភូមិ Suoyifan ស្ថិតនៅភាគខាងកើតស្រុក Gaoqing ខេត្ត Shandong ដែលជាចំណុចកណ្តាលតំបន់អភិរក្សធម្មជាតិដីសើមបឹង Dalu ។ ភូមិនេះមានទឹកព័ទ្ធជុំវិញទាំងបីទិស ហើយមានទំហំដីសើមជាង៦៦៧ហិកតា។ ស្មានមិនដល់ថា កាលពី១០ឆ្នាំមុន ដោយសាររងការបំផ្លិចបំផ្លាញពី ទឹកជំនន់ទន្លេលឿងជាច្រើនលើក ភូមិ Suoyifan បានលេចចេញដីអំបិលដែលមានទំហំធំ បណ្តាលឱ្យការប្រមូលផលដំណាំបានតិចណាស់។ កាលពីឆ្នាំ២០០១ បន្ទាប់ពីវិស្វកម្មបង្ហូរទឹកទន្លេលឿងទៅក្នុងក្រុង Zibo កសាងរួច ភូមិ Suoyifan បានកកើតទៅជារចនាសម្ព័ន្ធ ដែលមានបឹងមានបាតជាដីខ្សាច់ព័ទ្ធជុំវិញទាំងបីទិស។

ឆ្លងកាត់ការគរនឹងបាតបឹងជាច្រើនឆ្នាំ ផ្ទៃទឹកនៃបឹងមានបាតជាដីខ្សាច់ បានកកើតទៅជាដីសើមអេកូឡូស៊ី ដែលមានទំហំជាង២៦៧ហិកតា។ បច្ចុប្បន្ននេះ ដោយមានឧត្តមភាពអេកូឡូស៊ីដ៏វិសេសវិសាលនេះ ភូមិ Suoyifan បានសាងសង់អាងចិញ្ចឹមត្រី ស្រះដាំមើមឈូកនិងដាំស្រូវ។ ក្រៅពីនេះ ភូមិ Suoyifan បានពឹងផ្អែកទៅលើធនធានអេកូឡូស៊ី អភិវឌ្ឍទេសចរណ៍ជនបទដោយពេញទំហឹង ដែលបង្កើតកម្មវិធីលក្ខណៈពិសេសនៃទេសចរណ៍ជនបទដូចជា ស្ទូចត្រី បេះផ្លែឈើនិងស្នាក់នៅក្នុងផ្ទះជនបទជាដើម។ នៅឆ្នាំ២០២១ ភូមិ Suoyifan បានទទួលអ្នកទេសចរសរុបចំនួន២សែននាក់ ហើយចំណូលរបស់អ្នកភូមិគិតជាមធ្យមបានលើកកម្ពស់ ពី៨ពាន់យាន់ប្រាក់ចិននៅឆ្នាំ២០១៦ដល់៣ម៉ឺនយាន់ប្រាក់ចិន នៅឆ្នាំ២០២១។

«ចាំបាច់ត្រូវប្រកាន់ខ្ជាប់ការធានានិងកែសម្រួល ជីវភាពរស់នៅរបស់ប្រជាជនក្នុងការអភិវឌ្ឍ លើកទឹកចិត្តការតស៊ូព្យាយាមជាមួយគ្នា ដើម្បីបង្កើតជីវភាពដ៏ល្អបវរ និងបំពេញតាមបំណងប្រាថ្នារបស់ប្រជាជន ដែលចង់ស្វែងរកជីវភាពរស់នៅដ៏ល្អបវរឥតឈប់ឈរ»។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្តោតសំខាន់លើភារកិច្ចគោលដៅ នៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ពោលគឺលើកឡើងនូវការរៀបចំចាត់ចែងដ៏សំខាន់ ចំពោះការបង្កើនសុខសុភមង្គលនៃជីវភាពរស់នៅ របស់ប្រជាជននិងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ របស់ប្រជាជន។

ពេលថ្មីៗកន្លងទៅនេះ ការិយាល័យក្រសួងកិច្ចការស៊ីវិលនិងការិយាល័យក្រសួងហិរញ្ញវត្ថុចិន បានរួមគ្នាចេញផ្សាយសេចក្តីជូនដំណឹង ដោយបានកំណត់ថា នឹងអនុវត្តគម្រោងប្រតិបត្តិការលើកកម្ពស់សេវាកម្មធានា ជីវភាពមនុស្សចាស់ជរាជាមូលដ្ឋានក្នុងផ្ទះ និងសហគមន៍ឆ្នាំ២០២២នៅតំបន់ចំនួន៤២ដូចជាខណ្ឌ Xicheng ក្រុងប៉េកាំងជាដើម។ គម្រោងនេះនឹងផ្តល់គ្រែសម្រាប់ថែទាំមនុស្សចាស់ជរាចំនួន ១សែនដល់មនុស្សចាស់ជរាដែលបាត់បង់ លទ្ធភាពពលកម្មកាយសម្បទាទាំងស្រុង និងបាត់បង់លទ្ធភាពពលកម្មកាយសម្បទាមួយចំនួន ដែលមានការលំបាកខាងសេដ្ឋកិច្ច ព្រមទាំងនឹងផ្តល់សេវាកម្មថែទាំមនុស្សចាស់ជរា ក្នុងផ្ទះផ្ទាល់ចំនួន២សែននាក់។

ប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការចលនាសុខាភិបាលស្នេហាជាតិ ទូទាំងប្រទេសស្ថាប័នជាសមាជិកនានា នៃគណៈកម្មាធិការជំរុញប្រតិបត្តិការប្រទេសចិន ប្រកបដោយសុខភាពបានធ្វើសកម្មភាពជំរុញបរិយាកាស ប្រកបដោយសុខភាពល្អយ៉ាងប្រាកដប្រជា ដើម្បីកែលម្អបរិយាកាសជំរុញការលើកកម្ពស់ កម្រិតសុខភាពរបស់ប្រជាជន គុណភាពបរិយាកាសរបស់ទីក្រុង និងជនបទត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ ហើយសន្ទស្សន៍បរិយាកាសសុខភាពគ្រប់ប្រភេទ បានវិវឌ្ឍទៅរកភាពវិជ្ជមានជាបន្តបន្ទាប់។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នា ស្វែងរកជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជនជា គោលដៅតស៊ូព្យាយាម ដើម្បីអនុវត្តគំនិតអភិវឌ្ឍន៍ស្តីពីការតម្កល់ទុក ប្រជាជនជាស្នូលឱ្យកាន់តែស៊ីជម្រៅ។ ពីការដែលអាយុប៉ាន់ប្រមាណគិតជាមធ្យម របស់ប្រជាជនត្រូវលើកកម្ពស់ដល់៧៨,២ឆ្នាំ ដល់ការដែលចំណូលប្រជាជនគិតជាមធ្យមកើនឡើងពី ១៦៥០០យាន់ប្រាក់ចិនដល់៣៥១០០យាន់ប្រាក់ចិន។

ពីការបន្ថែមឱកាសការងារនៅទីក្រុងនិងជនបទគិតជាមធ្យម លើសពី១៣លាននាក់ ដល់ការកសាងរួមនូវប្រព័ន្ធអប់រំ ប្រព័ន្ធបេឡាសន្ដិសុខសង្គមដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក ព្រមទាំងការធានារ៉ាប់រងផ្នែកជរាភាពជាមូលដ្ឋាន គ្របដណ្តប់មនុស្ស១ពាន់៤០លាននាក់។ល។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ អារម្មណ៍ទទួលបានផលប្រយោជន៍ អារម្មណ៍សុភមង្គលនិងអារម្មណ៍ខាងសុវត្ថិភាព របស់ប្រជាជនកាន់តែមានភាពរឹងមាំ កាន់តែមានការធានានិងកាន់តែ ប្រកបដោយនិរន្តរភាព។

សម្លឹងមើលទៅរកអនាគត មានតែពឹងផ្អែកទៅលើប្រជាជន ទើបអាចបង្កើតបុព្វហេតុដ៏មហិមាថ្មីក្នុងប្រវត្តិសាស្ត្រ។ ឱ្យតែប្រកាន់ខ្ជាប់ការចាត់ទុកការបំពេញតាមបំណងប្រាថ្នា របស់ប្រជាជនដែលចង់ស្វែងរកជីវភាពរស់នៅ ដ៏ល្អបវរជាគោលដៅនៃកិច្ចកសាងទំនើបកម្ម នាំឱ្យជីវភាពរស់នៅរបស់ប្រជាជន មានភាពកាន់តែល្អបវរនិងប្រកបដោយសុភមង្គល នោះក៏មុខជានឹងប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លា របស់ប្រជាជនចំនួន១ពាន់៤រយលាននាក់ ដែលសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែភ្លឺស្វាង៕

វិទ្យុមិត្តភាពកម្ពុជាចិន