(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន២៤២ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥០៨,៦៨៩នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៦៦នាក់៕