(ហ្សេរុយសាឡិម)៖ លោក បិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបានឈ្នះការបោះឆ្នោតសភាសម្រាប់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានទទួលអាណត្តិជាផ្លូវការ ដើម្បីបង្កើតរដ្ឋាភិបាល ពីប្រធានាធិបតី លោក Yitzhak Herzog ។ នេះបើតាមកាសែត Jerusalem Post ចុះផ្សាយនៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ឥឡូវនេះ លោក ណេតាន់យ៉ាហ៊ូ មានពេល ២៨ថ្ងៃសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការងារលឿនជាងកាលបរិច្ឆេទនេះ ដោយសារការចរចាចម្រុះកំពុងដំណើរការរួចហើយ។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានហៅទូរសព្ទទៅកាន់លោក ណេតាន់យ៉ាហ៊ូ ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតសភា។ គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ បានកាន់តំណែងជានាយករដ្ឋមន្ត្រីពីរអាណត្តិរួចមកហើយពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២១៕