(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លង COVID-19 ថ្មីចំនួន ២៧៧នាក់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ពោលគឺធ្លាក់ចុះចំនួន ៣៥៣នាក់ បើធៀបនឹងថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ក្នុងចំណោមករណីថ្មីទាំងអស់ត្រូវបានចម្លងក្នុងស្រុក។ ការឆ្លងដែលបានរាយការណ៍ថ្មីបាននាំឲ្យចំនួនសរុបដល់ ១១,៥០៨,៤៤៧។

ដោយឡែក មិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ នោះទេ នៅថ្ងៃសៅរ៍នេះ ដោយអ្នកស្លាប់សរុបមានចំនួន ៤៣,១៦៦។

គួរបញ្ជាក់ថា នៅទូទាំងប្រទេសវៀតឫណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១០,៦០៥,៨៦៧នាក់ ឬជាង ៩២ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕