(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ រួមមានព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក ចូ បៃដិន និងលោក ស៊ី ជិនពីង នឹងជួបមុខគ្នាដោយផ្ទាល់ នៅឯកិច្ចប្រជុំកំពូល G20
២៖ អ៊ុយក្រែន ថារុស្ស៉ីត្រូវការពេលមួយសប្ដាហ៍ ដើម្បីដកទ័ពចេញពីទីក្រុង Kherson
៣៖ តំណាងរាស្រ្តអាមេរិកម្នាក់ ឈ្នះឆ្នោតនៅរដ្ឋ Pennsylvania ទោះទទួលមរណភាពហើយក៏ដោយ
៤៖ លោក ស៊ូណាក់ ប្រាប់លោក ហ្សេលេនស្គី ថា អង់គ្លេសនឹងផ្តល់មីស៉ីល ១,០០០គ្រាប់បន្ថែម ព្រមទាំងសម្ភាររដូវរងា២៥,០០០ឈុត ដល់អ៊ុយក្រែន
៥៖ អូស្រ្តាលីចោទក្រុមចោរព័ត៌មានវិទ្យា ដែលមានមូលដ្ឋាននៅរុស្ស៉ី ជុំវិញករណីចូលលួចទិន្នន័យសុខភាព របស់មនុស្សជិត១០លាននាក់
៦៖ រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុនលាលែងពីតំណែង ក្រោយទទួលរងការរិះគន់ ជុំវិញការនិយាយមើលស្រាលភារកិច្ចរបស់ខ្លួន