(គែរ)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃសុក្រសប្តាហ៍នេះបានសរសើរអេហ្ស៊ីប ចំពោះការចេញសេចក្តីថ្លែងការណ៍ដ៏រឹងមាំ អំពីសង្គ្រាមនៅអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងគែរគឺជាអ្នកសម្របសម្រួលដ៏សំខាន់នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក Biden បាននិយាយបែបនេះ នៅពេលលោកបានជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi ក្នុងកិច្ចប្រជុំកំពូលស្តីអំពីអាកាសធាតុ COP27 នៅរមណីយដ្ឋាន Sharm el-Sheikh ប្រទេសអេហ្ស៊ីប។
លោកបាននិយាយថា «ចំពោះមុខសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អេហ្ស៊ីបបាននិយាយយ៉ាងខ្លាំងនៅអង្គការសហប្រជាជាតិ ហើយវាត្រូវបានគេកោតសរសើរយ៉ាងខ្លាំងផងដែរ»៕