(ប៊ែកឡាំង)៖ ឯកសារបានបង្ហាញថា រដ្ឋាភិបាលអាល្លឺម៉ង់បានកំណត់ថវិកាបន្ថែមចំនួន ០១ពាន់លានអឺរ៉ូ (១.៣ ពាន់លានដុល្លារអាមេរិក) ពីថវិកាជាតិឆ្នាំ២០២៣របស់ខ្លួន ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន សម្រាប់ការពារប្រឆាំងនឹង ការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្ស៊ី និងការប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ការផ្តល់ជំនួយបន្ថែមនេះ កើតឡើងចំពេលមានការជជែកវែកញែកអំពីថា តើអាល្លឺម៉ង់គួរតែបង្កើនជំនួយយោធាដល់អ៊ុយក្រែន ដែលបាននិយាយថាខ្លួនត្រូវការអាវុធសមរភូមិវាយលុក រួមទាំងរថក្រោះ ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីដែរឬទេ។
វាជាជ័យជម្នះសម្រាប់គណបក្សចម្រុះ (Greans) ដែលជាអ្នកគាំទ្រខ្លាំងបំផុត ចំពោះការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យមានការឈ្លានពានកាលពីខែកុម្ភៈ។
អាល្លឺម៉ង់គឺជាប្រទេសផ្តល់ជំនួយយោធាធំជាងគេទី៣ ដល់អ៊ុយក្រែន។ ការផ្តល់អាវុធមានសារៈសំខាន់ចំពោះជោគជ័យ នៃសមរភូមិប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលឈានដល់ការដណ្តើមយកទីក្រុង Kherson មកវិញកាលពីថ្ងៃសុក្រ ដែលជាទីក្រុងធំបំផុតរបស់រុស្ស៊ីបានគ្រប់គ្រង៕