(តុងហ្គោ)៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងគ្រោះរញ្ជួយដីអាមេរិក (USGS) បានប្រកាសថា គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ បានវាយប្រហារនៅក្នុងសមុទ្រ ប្រហែល ២០៧គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Neiafu ប្រទេសតុងហ្គា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក (PTWC) បានឱ្យដឹងថា លកយក្សស៊ូណាមិដ៏គ្រោះថ្នាក់ពីការរញ្ជួយដី ទំនងជានឹងកើតឡើងចម្ងាយ ៣០០គីឡូម៉ែត្រ ពីចំណុចកណ្តាលតាមបណ្តោយឆ្នេរសមុទ្រ Niue និង Tonga៕