(ប៉េកាំង)៖ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានឡើងដល់ ៧ម៉ឺន ៣ពាន់ ៥រយ ២០ លានដុល្លារអាមេរិកដែលបានកើនឡើង ៣,៩ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន។ ព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ដែលបានបិទបញ្ចប់នៅថ្ងៃទី ១០ ខែវិច្ឆិកាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។

លោក Pascal Bizard អគ្គនាយករងប្រចាំនៅតំបន់ប្រទេសចិន នៃក្រុមហ៊ុនDecathlon ដែលជា «មិត្តចាស់» របស់ពិព័រណ៍នាំចូលចិនអន្តរជាតិបានថ្លែងថា «គ្មានអ្វីគួរឱ្យសង្ស័យឡើយ ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ប្រទេសចិននៅតែជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន Decathlon នៅទូទាំងពិភពលោក»។

សូមបញ្ជាក់ថា អ្នកដែលបានផ្តោតការយកចិត្តទុកដាក់ដល់ពិព័រណ៍នាំចូលចិនអន្តរជាតិ ដូចលោក Pascal Bizard អ៊ីញ្ចឹងនៅទូទាំងពិភពលោកមានចំនួនកាន់តែច្រើនឡើងៗ។ តាមទិន្នន័យនៃរដ្ឋាភិបាលចិនឱ្យដឹងថា ក្នុងអំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ គឺ មានប្រទេស តំបន់និងអង្គការអន្តរជាតិសរុបចំនួន ១៤៥ បានចូលរួមពិព័រណ៍លើកនេះ មានសហគ្រាសជាង ២៨០០ ដែលជាសហគ្រាសមកពីប្រទេស និងតំបន់ចំនួន ១២៧ បានចូលរួមការតាំងពិព័រណ៍អាជីវកម្មសហគ្រាស ដោយបានដាក់តាំងផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីជាលើកដំបូង ដែលមានភាពជាតំណាងចំនួន ៤៣៨ ដែលបានលើសពីកម្រិតនៃពិព័រណ៍លើកមុន។

ការរួមគ្នាចែករំលែកមានន័យថា មានឱកាសកាន់តែច្រើន។ ប្រទេសចិនមានទីផ្សារដ៏ធំធេងផុតលេខ នៅទូទាំងពិភពលោក ដែលបានក្លាយទៅជា ដៃគូពាណិជ្ជកម្មសំខាន់នៃប្រទេស និងតំបន់ជាង ១៤០ និងជាប្រទេសធំបំផុតខាងពាណិជ្ជកម្មទំនិញ លើពិភពលោកក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ រដ្ឋាភិបាលចិនបានលើកឡើងថា ប្រទេសចិននឹងជំរុញឱ្យប្រទេសនិងភាគីនានា ចែករំលែកកាលានុវត្តភាពទីផ្សារដ៏ធំរបស់ប្រទេសចិន ចែករំលែកឱកាសបើកទូលាយបែបប្រព័ន្ធរបប ក៏ដូចជាចែករំលែកឱកាសសម្រាប់ ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ប្រការនេះនឹងធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗ ទទួលផលប្រយោជន៍ពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់ប្រទេសចិន ជាពិសេសគឺ ប្រទេសមិនរីកលូតលាស់បំផុតទាំងនោះ។

ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិឆ្នាំនេះ សហគ្រាសមកពីប្រទេសមិនរីកលូតលាស់បំផុតជិត ៣០ បានចុះកិច្ចសន្យាឱ្យប្រើប្រាស់ស្តង់ពិព័រណ៍ ដោយឥតគិតថ្លៃដែលកើនឡើងជិតទ្វេដង នៃចំនួនស្តង់ពិព័រណ៍បើប្រៀបធៀបនឹង ពិព័រណ៍លើកមុន។ គ្រាប់ស្វាយចន្ទីរបស់ហ្គីណេ-ប៊ីសា កម្រាលព្រំរបស់អាហ្វហ្កានីស្ថាន។ល។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ បានផ្តល់វេទិកានិងឆាកដូចគ្នាដើម្បីធ្វើឱ្យផលិតផលរបស់ ប្រទេសមិនរីកលូតលាស់បំផុតទាំងនេះ អាចដាក់តាំងបង្ហាញជាមួយ ផលិតផលបច្ចេកវិទ្យាខ្ពស់ របស់ប្រទេសរីកលូតលាស់ ព្រមពេលជាមួយគ្នានេះ ពួកគេក៏រកបានទីផ្សាររបស់ខ្លួនផងដែរ។ ប្រការនេះជាសក្សីនៃការធ្វើឱ្យ «សមិទ្ធផលអភិវឌ្ឍន៍ផ្តល់ផលប្រយោជន៍កាន់តែច្រើន និងកាន់តែយុត្តិធម៌ដល់ប្រជាជន នៃបណ្តាប្រទេសនានា»។

មិនថា ផលិតផលប្រកបដោយបច្ចេកទេសខ្ពស់ថ្មី និងឈានមុខឬមួយក៏ខ្នាតតូច មីក្រូនិងស្រស់ស្អាតក្តី ក៏ពួកគេឆ្លងតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ រកបានឱកាសសម្រាប់ចូលលក់ក្នុងទីផ្សាររបស់ប្រទេសចិន ក៏ដូចជារកបានឱកាសថ្មី សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍផងដែរ។ នេះគឺជាការអនុវត្តដ៏រស់រវើករបស់ប្រទេសចិន ក្នុងការជំរុញការបង្កើតសហគមន៍រួម វាសនារបស់មនុស្សជាតិ វាក៏បានបញ្ជាក់យ៉ាងច្បាស់ថា «ការផ្តាច់ទំនាក់ទំនង» និង «ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្ម» គឺ មិនអាចទៅរួចទេ មានតែការបើកទូលាយ និងកិច្ចសហប្រតិបត្តិការទើបជាផ្លូវត្រឹមត្រូវ។

«យើងណាត់គ្នាម្តងទៀតនៅឆ្នាំក្រោយ!» នាពេលបច្ចុប្បន្ននេះ ការងារផ្សព្វផ្សាយពិព័រណ៍សហគ្រាស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយ សហគ្រាសនិងស្ថាប័នជិត ៦០ បានចុះកិច្ចសន្យាចូលរួមពិព័រណ៍នៅនឹងកន្លែង។ ព្រមពេលជាមួយគ្នានេះ «ពិព័រណ៍នាំចូលចិនអន្តរជាតិបែបឌីជីថល» នៅតែបន្តដំណើរការតទៅទៀត ហើយរឿងរ៉ាវរបស់ប្រជាជននៃបណ្តាប្រទេសនានា ដែលទទួលបានផលប្រយោជន៍ ក៏នៅតែបន្តដំណើរការផងដែរ។ រឿងរ៉ាវអំពីពិព័រណ័នាំចូលចិនអន្តរជាតិ ដែលរួមគ្នាចែករំលែកអនាគតនឹង គ្មានទីបញ្ចប់នោះទេ៕