(ម៉ាឡាំង)៖ មនុស្សរាប់ពាន់នាក់ក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទាមទារយុត្តិធម៌ និងការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ចំពោះអ្នកដែលពួកគេបានស្តីបន្ទោសទាក់ទងនឹងហេតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ Kanjuruhan ដែលបានបណ្តាលឱ្យមនុស្ស១៣៥នាក់ស្លាប់កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២២។

អ្នកគាំទ្រក្រុមបាល់ទាត់ បានចាប់ផ្តើមការប្រមូលផ្តុំគ្នានៅឯទីក្រុង Malang ភាគខាងកើតនៃកោះ Java ខណៈដែលពួកគេបានប្រារព្ធខួប៤០ថ្ងៃ ចាប់តាំងពីសោកនាដកម្មដែលបានកើតឡើង បន្ទាប់ពីប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកអំឡុងពេលការប្រកួតបាល់ទាត់ទៅលើក្រុមអ្នកគាំទាំបាល់ទាត់ ខណៈដែលអ្នកទស្សនាទាំងនោះធ្វើកូដកម្ម។

ក្រុម​អ្នក​តវ៉ា​មក​ពីក្រៅ​តំបន់​​ម៉ាឡាងក៏​បាន​ចូល​រួម​ការប្រមូលផ្តុំនេះផងដែរ។ អ្នករៀបចំកម្មវិធីបានពណ៌នាព្រឹត្តិការណ៍បាល់ទាត់ ដែលនាំទៅដល់ការស្លាប់របស់អ្នកទស្សនាបាល់ទាត់ថា ជាការរំលោភសិទ្ធិមនុស្ស៕