(ប៉េកាំង)៖ រសៀលថ្ងៃទី៩ ខែវិចិ្ឆកា វិទ្យាស្ថានលំហបណ្តាញអ៊ីនធើណេតរបស់ចិន បានចេញផ្សាយ «របាយការណ៍ស្តីពីការអភិវឌ្ឍ នៃបណ្តាញអ៊ីនធើណេតរបស់ចិន នៅឆ្នាំ២០២២» និង «សៀវភៅខៀវស្តីពីមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោក ឆ្នាំ២០២២» ក្នុងកិច្ចប្រជុំកំពូលក្រុង Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោកឆ្នាំ២០២២។

សៀវភៅខៀវត្រូវបានចេញផ្សាយចំពោះពិភពលោក រយៈពេល៦ឆ្នាំជាប់ៗគ្នាមកហើយ ចាប់ពីឆ្នាំ២០១៧មក ដែលជាខ្លឹមសារដ៏សំខាន់មួយ នៃមហាសន្និបាតបណ្តាញអ៊ីនធើណេតពិភពលោក។ «របាយការណ៍ស្តីពីការអភិវឌ្ឍ នៃបណ្តាញអ៊ីនធើណេតរបស់ចិននៅឆ្នាំ២០២២» ឈរលើចក្ខុវិស័យសកល រៀបចំចងក្រងនិងបូកសរុបសភាពការណ៍ អភិវឌ្ឍន៍នៃបណ្តាញអ៊ីនធើណេតពិភពលោក ដើម្បីបង្ហាញយ៉ាងសត្យានុម័តពីវិធានការថ្មី ការវិវឌ្ឍថ្មីនិងសមិទ្ធផលថ្មី ក្នុងការស្វែងរកយ៉ាងសកម្ម ជំរុញការអភិវឌ្ឍនិងឆ្លើយតប បញ្ហាប្រឈមរបស់ប្រទេសនានា ក្នុងបរិយាកាសអន្តរជាតិដ៏ស្មុគ្រស្មាញ៕

វិទ្យុមិត្តភាពកម្ពុជាចិន