(ប៉េកាំង)៖ ខែមីនា ឆ្នាំ២០០៧ លោក Xi Jinping បានត្រូវបានផ្ទេរតំណែងពីខេត្ត Zhejiang ទៅកាន់ទីក្រុងសៀងហៃដែលជាទីក្រុងក្រោមឱវាតមជ្ឈិមចិន ក្នុងឋានៈជាលេខាធិការ នៃគណៈកម្មការបក្សក្រុងសៀងហៃ។ សៀងហៃជាទីក្រុងអន្តរជាតិដ៏ទំនើប ហើយមានឋានៈសំខាន់ក្នុងផែនទីសេដ្ឋកិច្ចប្រទេសចិន។ ពេលនោះ សេដ្ឋកិច្ចរបស់ទីក្រុងសៀងហៃ បានបន្តកើនឡើងដោយពីរខ្ទង់ក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ព្រមនិងជិតរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០១០។

ទោះបីកាន់មុខតំណែងនៅទីក្រុងសៀងហៃ បានតែ៧ខែនិង៤ថ្ងៃប៉ុណ្ណោះ តែលោក Xi Jinping នៅតែបន្តរក្សាទម្លាប់ ដែលចុះត្រួតពិនិត្យការងារ នៅមូលដ្ឋានក្នុងពេលកាន់មុខតំណែង លោកបានធ្វើដំណើរទៅសង្កាត់ និងស្រុកទាំងអស់ចំនួន១៩ នៅទីក្រុងសៀងហៃ ហើយជួបសំណេះសំណាល ជាមួយប្រជាជននៅទីក្រុងជនបទ រោងចក្រនិងសហគមន៍ ដើម្បីស្វែងយល់ពីសភាពការណ៍ផ្សេងៗ និងលើកទឹកចិត្តពួកគេ។

លោក Xi Jinping ប្រសប់ក្នុងការគិតពិចារណាបញ្ហា តាមរយៈយុទ្ធសាស្ត្រជាក់ស្តែង និងយូរអង្វែង ក្តាប់ទិសដៅនៃការអភិវឌ្ឍរបស់ពិភពលោក និងប្រទេសចិន។ ក្នុងអំឡុងពេលកាន់មុខតំណែងជាលេខាធិការ នៃគណៈកម្មការបក្សទីក្រុងសៀងហៃ និងជាអនុប្រធានរដ្ឋចិន លោកបានចូលរួមការងារត្រៀមរៀបចំ ពិព័រណ៍ពិភពលោក។
ពិព័រណ៍ពិភពលោកក្រុងសៀងហៃ ដែលមានប្រទេសនិងអង្គការអន្តរជាតិចំនួន២៤៦ ចូលរួមបានទាក់ទាញមនុស្សលើសពី ៧៣លាននាក់ទៅទស្សនា។ លោកបានលើកឡើងថា ការអភិវឌ្ឍទីក្រុងសៀងហៃ ត្រូវតែស្ថិតក្រោមនិន្នាការសកលភាពវូបនីយកម្មសេដ្ឋកិច្ច និងនិម្មាបនកម្មនៃការអភិវឌ្ឍទូទាំងប្រទេស។
អនុលោមតាមការភាពខ្វះខាតខាងធនធានបរិស្ថាន ដែលទីក្រុងសៀងហៃប្រឈមមុខពេលនោះ នៅពេលគ្រោងរចនាសម្ព័ន្ធឧស្សាហកម្ម លោកបានលើកឡើងគំនិតយុទ្ធសាស្ត្រ នៃការអភិវឌ្ឍដោយរួមបញ្ចូល «ឧស្សាហកម្ម ៣ ២ ១» «៣» គឺមានន័យថា សេវាកម្ម «២» គឺមានន័យថា ឧស្សាហកម្ម «១» គឺមានន័យថា កសិកម្ម ព្រមទាំងតម្រូវឱ្យច្នៃប្រឌិតថ្មី ដោយម្ចាស់ការនូវកម្លាំងមូលដ្ឋាន នៃការអភិវឌ្ឍរបស់សៀងហៃ។ គំនិតទាំងនេះបានបន្សល់ទុក នូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ចំពោះការអភិវឌ្ឍរបស់ទីក្រុងសៀងហៃក្នុងរយៈពេលយូរ៕

វិទ្យុមិត្តភាពកម្ពុជាចិន