(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងមបាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតអំពីរយៈចម្ងាយហោះហើររបស់មីស៊ីលនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបាញ់មីស៉ីលបាលីស្ទីកមួយគ្រាប់ថ្មីនេះ គឺជាកំណត់ត្រាចុងក្រោយបំផុតក្នុងរយៈពេលមួយឆ្នាំនៃការសាកល្បងមីស៉ីលដោយកូរ៉េខាងជើង រួមទាំងការសាកល្បងមីស៉ីលផ្លោងអន្តរទ្វីប ICBM កាលពីសប្តាហ៍មុន ស្របពេលដែលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ទីក្រុងព្យុងយ៉ាងអាចនឹងរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន គិតចាប់តាំងពីឆ្នាំ២០១៧ មក៕