(ប៉េកាំង)៖ តាំងពីដើមរៀងមកមនុស្សជាតិ គឺរស់នៅតាមដងទន្លេអរិយធម៌ ក៏កកើតឡើងដោយទឹកដែរការរស់នៅ និងបង្កបង្កើនផលរបស់មនុស្សជាតិមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដីសើម។ អភិរក្សដីសើមមនុស្សជាតិ និងធម្មជាតិមានភាពចុះសម្រុមជាមួយគ្នាការរួមគ្នា ការពារនិងអភិរក្សដីសើម មានអត្ថន័យដ៏សំខាន់ណាស់។ យើងគួរយល់ដឹងឲ្យកាន់តែស៊ីជម្រៅនិងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសកម្មភាពការពារដីសើមលើ ទូទាំងពិភពលោក។

យើងគួរមានគំនិតឯកភាពរួមស្តីពីការការពារដីសើមលើទូទាំងពិភពលោក មានការគោរពនិងកោតខ្លាចចំពោះធម្មជាតិយ៉ាងខ្លាំងខ្លាកាត់បន្ថយ ការបំផ្លិចបំផ្លាញ ដោយសកម្មភាពរបស់មនុស្សការពារព្រំប្រទល់សន្តិសុខអេកូឡូស៊ីដីសើម ដើម្បីរក្សាទុកដីសើមដ៏ស្រស់ស្អាតឲ្យកូនចៅជំនាន់ក្រោយៗ។
យើងគួរជំរុញដំណើរការពារដីសើមទូទាំងពិភពលោកបង្កើនការការពារភាពដើម និងភាពពេញលេញរបស់ដីសើម និងដាក់បញ្ចូលដីសើមកាន់តែច្រើនក្នុង ក្របខ័ណ្ឌដីអភិរក្សធម្មជាតិកែលម្អលក្ខខណ្ឌ យន្តការសហប្រតិបត្តិការពង្រីកទ្រង់ទ្រាយដីសើមអន្តរជាតិសំខាន់ៗ។

យើងគួរជំរុញឲ្យដីសើមបង្កើនផលប្រយោជន៍ដល់ប្រជាជនទូទាំងពិភពលោក ដើម្បីធ្វើឲ្យដីសើមដើរតួនាទីខ្លួនជំរុញការអភិវឌ្ឍជានិរន្តរភាព ទប់ទល់នឹង ការប្រែប្រួលអាកាសធាតុ ការពារជីវចម្រុះដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនដល់ប្រជាជនគ្រប់ប្រទេស។ ការងារការពារដីសើមរបស់ ប្រទេសចិនបានទទួលសមិទ្ធផលជាប្រវត្តិសាស្ត្រដែលមានទំហំដីសើមឡើងដល់៥៦លាន៣៥ម៉ឺនហិកតា បានបង្កើតឡើងនូវប្រព័ន្ធនិងរបប្តិខាងការការពារ ដីសើម ហើយបានដាក់ចេញច្បាប់ការពារដីសើម។

ប្រទេសចិន មានទីក្រុងជាច្រើនដែលដូចជាទីក្រុង Wuhan អ៊ីចឹងដែលទីក្រុង និងដីសើមបានរួមបញ្ចូលគ្នាក្លាយទៅជាតួអង្គមួយ ដែលបានការពារអេកូឡូស៊ី ផងហើយក៏បង្កើតបរិស្ថានល្អសម្រាប់ឲ្យប្រជាជនរស់នៅផង។ ប្រទេសចិននឹងកសាងទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិមានភាពចុះសម្រុងគ្នាជំរុញ ឲ្យបុព្វហេតុការពារដីសើម អភិវឌ្ឍដោយមានគុណភាពខ្ពស់។

ទោះបីផ្លូវវែងឆ្ងាយហើយប្រកបដោយឧបសគ្គតែឲ្យតែយើងធ្វើដំណើរទៅមុខឥតឈប់ឈរ ពិតជានឹងអាចទៅដល់គោលដៅនិងទទួលបាន អនាគតដ៏ល្អបវរ។ សូមយើងខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីបើកទំព័រថ្មីនៃការការពារដីសើមពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន