(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ រួមមានព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មនុស្ស១៩នាក់ស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ធ្លាក់ចូលបឹងនៅប្រទេសតង់សានី

២៖ កូរ៉េខាងជើងបញ្ជាក់ថា សកម្មភាពបាញ់មីស៉ីលកាលពីសប្តាហ៍មុន គឺជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិក

៣៖ ជប៉ុនប្រារព្ធព្យុហយាត្រានាវាយោធា ដែលមានការចូលរួមពី ១២ប្រទេសផ្សេងទៀត ចំពោះមុខភាពតានតឹងនៅតំបន់អាស៉ីខាងកើត

៤៖ កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី នៃមហាសន្និបាតភាគីហត្ថលេខីលើ «អនុសញ្ញាដីសើម» លើកទី១៤ នៅប្រទេសចិន បានអនុម័តលើសេចក្តីប្រកាសវូហាន

៥៖ បាតុភូត «ចន្ទគ្រាស» នឹងកើតឡើង នាថ្ងៃអង្គារសប្តាហ៍នេះ, នៅប្រទេសកម្ពុជា ក៏អាចមើលឃើញខ្លះដែរ

៦៖ ប្រមុខ UN៖ ភពផែនដីកំពុងស្ថិតនៅលើ «ផ្លូវហាយវេឆ្ពោះទៅកាន់ឋាននរកអាកាសធាតុ»