(ប៉េកាំង)៖ ថ្ងៃទី៦ខែវិច្ឆិកា កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី នៃមហាសន្និបាតភាគីហត្ថលេខីលើ «អនុសញ្ញាដីសើម» លើកទី១៤ បានបិទបញ្ចប់នៅក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន កិច្ចប្រជុំលើកនេះបានអនុម័តលើសេចក្តីប្រកាសវូហានជាផ្លូវការ ដោយអំពាវនាវឱ្យបណ្តាភាគីនានាចាត់ប្រតិបត្តិការ ដើម្បីទប់ស្កាត់និងបង្វែរហានិភ័យជា ប្រព័ន្ធដែលបណ្តាលមកពីការកាត់បន្ថយ នៃដីសើមនៅទូទាំងពិភពលោក។

សេចក្តីប្រកាសវូហានគឺជាលទ្ធផលជា ផ្លែផ្ការបស់កិច្ចប្រជុំលើកនេះ។ សេចក្តីប្រកាសបានបង្ហាញថា បន្ទាប់បានចុះហត្ថលេខាលើ «អនុសញ្ញាដីសើម» អស់រយៈពេល៥១ឆ្នាំមក ទោះបីជាបានកំណត់នូវដីសើមអន្តរជាតិដ៏សំខាន់ ចំនួន២៤៦៦និងក្រុងដីសើមចំនួន៤៣ បានដាក់ចេញគំនិតផ្តួចផ្តើមក្នុងតំបន់ចំនួន១៩ ហើយភាគីនានាបានធ្វើកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីសម្រេចបាននូវការអភិរក្សដីសើមជានិរន្តរភាំពដ៏ដោយ ក៏ប៉ុន្តែ ទំហំដីសើមធម្មជាតិនៅទូទាំងពិភពលោក នៅតែបានកាត់បន្ថយ៣៥%ដដែល។

លោក TanGuanmin អនុប្រធាននាយកដ្ឋានជាតិព្រៃឈើនិងវាលស្មៅ បានថ្លែងថា សេចក្តីប្រកាសវូហានជាឯកសារសំខាន់ ដែលបានប្រមូលផ្តុំគំនិតឯកភាពរួមរបស់បណ្តាភាគីនានា និងបង្ហាញពីបំណងរួមរបស់ពិភពលោកទាំងមូល ដែលបានប្រកាសទៅកាន់ពិភពលោក នូវការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវរបស់ចិន ក្នុងការបង្កើនកិច្ចកសាងអរិយធម៌អេកូឡូហ្ស៊ី និងជំរុញបុព្វហេតុអភិរក្សដីសើម៕

វិទ្យុមិត្តភាពកម្ពុជាចិន