(ប៉េកាំង)៖ «ខ្ញុំជឿជាក់ថា ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវអាចរួមចំណែក ដល់ការអភិវឌ្ឍអន្តរជាតិ ជាពិសេស គឺប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ អាចផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងសម្រេចបានូវគោលដៅអភិវឌ្ឍជាដ៏និរន្តរភាព»។ នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការអន្តរជាតិប្រព័ន្ធផ្កាយរណបនាំផ្លូវសកល បានបើកធ្វើនៅក្រុងអាប៊ូដាប៊ី ប្រទេស អេមីរ៉ាតអារ៉ាប់រួម លោក ហួកឺល តំណាងនៃប្រទេសប៉ាគ្គីស្ថានបានវាយតម្លៃដូចពោលខាងលើ។

សៀវភៅសក្រោមចំណងជើងថា «ផ្កាយរណបនាំផ្លូវប៉ីតូវក្នុងយុគសម័យថ្មី» ដែលប្រទេសចិនបានដាក់ចេញនៅថ្ងៃទី៤ ខែវិច្ឆិកា ក៏បានបញ្ជាក់យ៉ាងពេញលេញពីការនេះដែរ។ សៀវភៅស ដែលមានតួអក្សរចំនួន ១២០០០ តួនេះ បានរំលឹកឡើងវិញដោយគ្រប់ជ្រុងជ្រោយ ពីដំណើរអភិវឌ្ឍនៃផ្កាយរណបនាំផ្លូវប៉ីតូវរបស់ប្រទេសចិន ហើយបានបង្ហាញយ៉ាងពេញលេញថា តាំងពីឈានចូលយុគសម័យថ្មីមក ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ បានបង្កើតជាមុខងារសេវាកម្មថ្មី សម្រេចបាននូវការអភិវឌ្ឍឧស្សាហកម្មថ្មី បានបង្កើតនិន្មាបនកម្មបើកទូលាយថ្មី ហើយបានចាប់ផ្តើមដំណើរថ្មីនៅពេលអនាគត។

ការស្វែងរកចក្រវាលដ៏ធំល្វឹងល្វើយ គឺជាសុបិនរបស់ប្រជាជាតិចិនក្នុងរយៈពេលដ៏យូរ។ ចាប់ពីគ្មានដល់មាន ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត របស់ប្រជាជនចិនក្នុងការសម្រេចសុបិនរបស់ខ្លួន។ បច្ចុប្បន្ននេះ ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវលេខ៣ មានឈ្មោះល្បីល្បាញដូចគ្នានឹង ប្រព័ន្ធបញ្ជាក់ទីតាំងនៅសកលរបស់អាមេរិក (GPS)ប្រព័ន្ធផ្កាយរណបនាំផ្លូវរបស់រុស្ស៊ី (GLONASS) និងប្រព័ន្ធផ្កាយរណបនាំផ្លូវរបស់អឺរ៉ុប (Galileo)។ សព្វថ្ងៃនេះ មានមនុស្សលើសពី១ពាន់៥រយលាននាក់ នៅប្រទេសនិងតំបន់លើសពី២៣០ បានប្រើប្រាស់សេវាកម្មបញ្ជាក់ទីតាំង យ៉ាងឆាប់រហ័សនិងសេវាកម្មកម្រិតខ្ពស់ របស់ផ្តាយរណបនាំផ្លូវប៉ីតូវ។ «ប៉ីតូវរបស់ចិន» បានក្លាយជា «ប៉ីតូវរបស់សកលោក» យ៉ាងពិតប្រាកដ។

«បើធ្វើ ត្រូវតែធ្វើល្អឯង» ការច្នៃប្រឌិតថ្មីដោយម្ចាស់ការ ជាកម្លាំងប្រកួតប្រជែងជាស្នូលរបស់ ប្រព័ន្ធផ្កាយរណបប៉ីតូវរបស់ចិន ការបើកទូលាយនិងរួមបញ្ចូល ជាចិត្តទូលាយរបស់ប៉ីតូវចិន។ វាមានអំណោយផលដល់ប្រជាជនចិនផង ហើយក៏មានអំណោយផលដល់ ប្រជាជនរបស់ប្រទេសផ្សេងទៀតផងដែរ។ ប្រការដែលគួរឱ្យលើកឡើងនោះ គឺសេវាកម្មសារខ្លីនិងរុករកអន្តរជាតិរបស់ប្រព័ន្ធប៉ីតូវ។ នៅកាលពីមុន បន្ទាប់ពីអ្នកសុំជួយសង្គ្រោះបញ្ចេញសញ្ញា ទៅកាន់អង្គការរុករកនិងជួយសង្គ្រោះអន្តរជាតិ មិនដឹងថាគេបានទទួលហើយឬនៅ នេះជាការផ្ញើសារតែមួយទិស។ ប្រព័ន្ធប៉ីតូវសម្រេចបាននូវការប្រាស្រ័យទាក់ទងទាំងពីរទិស។

ការនេះអាចផ្តល់ការលើកទឹតចិត្តខាងស្មារតីយ៉ាងខ្លាំង ដល់អ្នកសុំជួយសង្គ្រោះ ហើយក៏បានរួមចំណែកដល់ការងារ របស់អង្គការរុករកនិងជួយសង្គ្រោះអន្តរជាតិផងដែរ។ ប្រការដែលគួរឱ្យយកចិត្តទុកដាក់នៅគឺ សៀវភៅសច្បាប់នេះ ក៏បានគ្រោងជាលើកដំបូងនូវផែនទីបង្ហាញផ្លូវអភិវឌ្ឍប្រព័ន្ធប៉ីតូវឆ្នាំ២០៣៥។ ប្រទេសចិននឹងកសាងប្រព័ន្ធប៉ីតូវជំនាន់ថ្មី ដែលប្រកបដោយបច្ចេកទេសកាន់តែជឿនលឿន មុខងារកាន់តែខ្លាំងនិងគុណភាពសេវាកម្មកាន់តែខ្ពស់ ។
ក្នុងយុគសម័យថ្មី ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ នឹងបម្រើដល់ពិភពលោកកាន់តែល្អ ហើយនឹងផ្តល់សុខសុភមង្គល និងផលប្រយោជន៍កាន់តែច្រើន ជូនដល់មនុស្សជាតិទាំងមូល៕

វិទ្យុមិត្តភាពកម្ពុជាចិន