(គែរ)៖ គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP27 របស់អង្គការសហប្រជាជាតិ នៅប្រទេសអេហ្ស៊ីបបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ (៦ វិច្ឆិកា) ដើម្បីពិភាក្សាគ្នាអំពីការផ្តល់សំណងរបស់ប្រទេសអ្នកមាន ជូនដល់ប្រទេសក្រីក្រដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Sameh Shoukry ប្រធាន COP27 បានថ្លែងប្រាប់អង្គពិធីថា ការពិភក្សាអំពីបញ្ហាផ្តល់សំណងជាថវិកា ជូនដល់ប្រទេសក្រីក្រដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុ នឹងត្រូវដាក់លើរបៀបវារៈផ្លូវការ នៃCOP27។ ធាតុនេះត្រូវបានអនុម័តនៅក្នុងរបៀបវារៈនៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំពិភពលោក បានមកដល់សម្រាប់ការចរចាដែលគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី ១៨ខែវិច្ឆិកា។

លោក​បានបន្តថា​ «​ការ​ដាក់​បញ្ចូល​របៀបវារៈ​នេះ ​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​នៃ​សាមគ្គីភាព​សម្រាប់​ជនរងគ្រោះ​ ដោយសារ​គ្រោះមហន្តរាយ​អាកាសធាតុ​»​