(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ រួមមានព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖ 

 

១៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ទៅបំពេញទស្សនកិច្ចដល់ទីក្រុងកៀវ ជាមួយការសន្យាថា ការគាំទ្រឥតងាករេនឹងនៅតែបន្ត

២៖ អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀត ទំហំ៤០០លានដុល្លារ រួមមានរថក្រោះ ប្រព័ន្ធការពារអាកាស និងដ្រូន សម្រាប់អ៊ុយក្រែន

៣៖ ន័រវែសនឹងលក់យន្តហោះចម្បាំង F-16 ប្រើប្រាស់រួច ចំនួន៣២គ្រឿង ឱ្យទៅរ៉ូម៉ានី

៤៖ អតីតមេដឹកនាំប៉ាគីស្ថាន លោក Imran Khan អះអាងថា នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតរូបលោក

៥៖ ប៉ូលិសអង់គ្លេសថា ការវាយប្រហារមជ្ឈមណ្ឌលអន្តោប្រវេសន៍ ជាឧប្បត្តិហេតុភេរវកម្ម

៦៖ កូរ៉េខាងជើងបាញ់មីស៉ីលបាលិស្ទីគ ៤គ្រាប់ថ្មីទៀត ចូលទៅក្នុងសមុទ្រ, នេះបើតាមយោធាកូរ៉េខាងត្បូង