(សិង្ហបុរី)៖ សិង្ហបុរី បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,៦៨៦ករណី នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនសរុបកើនដល់ ២,១២១,៤៣៥នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានស៉ិនហួ នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួង​សុខាភិបាលសិង្ហបុរី បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងខាងលើនេះ គឺមានចំនួន២,៥៤៧ ជាករណីឆ្លងក្នុងស្រុក និង ១៣៩ ជាករណីនាំចូល។

ដោយឡែក អ្នកជំងឺកូវីដ ១៩ ម្នាក់បានស្លាប់នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,៦៨៦នាក់៕