(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ១៩ ចំនួន៣៥៩នាក់ នៅថ្ងៃសៅរ៍នេះ ពោលគឺកើនឡើងចំនួន២០នាក់ គិតចាប់ពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ គឺជាករណីចម្លងក្នុងស្រុក ដែលនាំឲ្យចំនួនកើនឡើងសរុបដល់ ១១,៥០៤,៦០៨។ ដោយឡែក មិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ ត្រូវបានរាយការណ៍នោះទេ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដូច្នេះអ្នកស្លាប់សរុប គឺមានចំនួន ៤៣,១៦៥នាក់ឦ

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១០,៦០៤,៥៩១នាក់ ឬជាង ៩២ភាគរយនៃអ្នកឆ្លងសរុប បានជាសះស្បើយ៕