(ប៉េកាំង)៖ នាយប់ថ្ងៃទី ៤ ខែ វិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីបើកសម្ពោធពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី ៥ ដែលបើកធ្វើនៅក្រុងសៀងហៃតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាក្រោមចំណងជើងថា «រួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវរ ប្រកបដោយការបើកទូលាយនិងភាពរុងរឿង»

លោក Xi Jinping បានថ្លែងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់ នូវគោលនយោបាយ ជាមូលដ្ឋាននៃការបើកទូលាយចំពោះបរទេស ប្រកាន់ខ្ជាប់នូវការអនុវត្តយុទ្ធសាស្រ្តបើកទូលាយ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ នៃការធ្វើសកលភាវូយនីយកម្មផ្នែកសេដ្ឋកិច្ចសកល បង្កើនការតភ្ជាប់គ្នាទាំងទីផ្សារជាតិ និងអន្តរជាតិ ដើម្បីផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ចិន ក្នុងន័យជំរុញការកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយ។

លោក Xi Jinping បានថ្លែងទៀតថា ការបើកទូលាយគឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍអរិយធម៌របស់មនុស្សជាតិ និងជាផ្លូវដ៏ចាំបាច់ដើម្បីសម្រេចបាន នូវភាពរុងរឿងនិងការអភិវឌ្ឍពិភពលោក។ ពេលបច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍មានភាពកាន់តែស្មុគស្មាញ ការស្តារសេដ្ឋកិច្ចសកលឡើងវិញ មានកម្លាំងចលករមិនគ្រប់គ្រាន់ឡើយ។

យើងគួរតែដោះស្រាយបញ្ហាលំបាក នៃការអភិវឌ្ឍតាមរយៈការបើកទូលាយ ប្រមូលផ្តុំកម្លាំងកិច្ចសហប្រតិបត្តិការ តាមរយៈការបើកទូលាយ ប្រមូលផ្តុំកម្លាំងច្នៃប្រឌិតថ្មី តាមរយៈការបើកទូលាយ ចែករំលែកផលប្រយោជន៍ តាមរយៈការបើកទូលាយ ជំរុញការធ្វើសកលភាវូបនីយកម្ម ផ្នែកសេដ្ឋកិច្ចសកលឱ្យវិវឌ្ឍរីកចម្រើនទៅមុខ ជាបន្តបន្ទាប់ ក៏ដូចជាបំពេញបន្ថែមនូវកម្លាំងចលករ ដល់ការអភិវឌ្ឍរបស់ប្រទេសនានា ក្នុងន័យចែករំលែកសមិទ្ធផល នៃការអភិវឌ្ឍជាមួយប្រជាជន នៃប្រទេសនានាដោយយុត្តិធម៌៕

វិទ្យុមិត្តភាពកម្ពុជាចិន