(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៥ នឹងប្រារព្ធឡើងនៅក្រុងសៀងហៃ ប្រទេសចិន។ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយ លើពិភពលោកដែលផ្តោតសំខាន់លើការនាំចូល តាំងពីត្រូវបានរៀបចំធ្វើឡើង ជាលើកដំបូងនៅឆ្នាំ ២០១៨មក  ពិព័រណ៍នាំចូលចិនអន្តរជាតិ(ហៅកាត់ CIIE)បានក្លាយទៅជាវេទិកាសំខាន់៤ ដូចជា ការបញ្ជាទិញអន្តរជាតិ ការជំរុញបណ្តាក់ទុនវិនិយោគ ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងកិច្ចសហប្រតិបត្តិការបើកទូលាយ។

យប់ថ្ងៃទី៤ខែវិច្ឆិកាលោក Xi Jinping  ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ដែលធ្វើនៅទីក្រុងសៀងហៃតាមប្រព័ន្ធអនឡាញ និងបានអញ្ជើញថ្លែងសុន្ទរកថាក្រោមចំណងជើងថា «រួមគ្នាបង្កើតអនាគតល្អបវរ ដែលបើកទូលាយនិងមានភាពរុងរឿង»

លោក Xi Jinping  បានគូសបញ្ជាក់ថា ការបើកទូលាយជាកម្លាំងចលកសំខាន់ នៃការរីកចម្រើនរបស់អរិយធម៌មនុស្សជាតិ និងជាមាគ៌ាដ៏ចាំបាច់នៃវឌ្ឍនភាព និងភាពរុងរឿងនៃសកលលោក។ បច្ចុប្បន្ននេះ ស្ថានការណ៍ប្រែប្រួលជាសកល ដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំកន្លងមក កាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចពិភពលោកកង្វះកម្លាំងចលកឲ្យស្តាឡើងវិញ។ យើងត្រូវបើកទូលាយដើម្បីជំរុញសកលភាវូបនីយកម្ម នៃសេដ្ឋកិច្ចពិភពលោកវិវឌ្ឍទៅមុខឥតឈប់ឈរ  ដើម្បីឱ្យអភិវឌ្ឍភាពផ្តល់ផលប្រយោជន៍កាន់តែច្រើន ដោយភាពយុត្តិធម៌ដល់ប្រជាជនគ្រប់ប្រទេស។

លោក Xi Jinping  បានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានគូសបញ្ជាក់ថា  ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ជាតិ ការបើកទូលាយ អនុវត្តយ៉ាងម៉ឹងម៉ាត់នូវយុទ្ធសាស្ត្របើកទូលាយ ដែលផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះគ្នា ប្រកាន់ទិសដៅត្រឹមត្រូវនៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម បង្កើនប្រសិទ្ធភាពក្នុងការជំរុញគ្នា ទៅវិញទៅមកនៃទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ និងប្រភពធនធានក្នុងស្រុកនិងក្រៅស្រុក ដើម្បីឱ្យអភិវឌ្ឍភាពរបស់ប្រទេសចិន ក្លាយជាកាលានុវត្តភាពថ្មីនៃពិភពលោក ដែលអាចជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។

លោកបានប្រកាសថា៖ ប្រទេសចិននឹងជំរុញឱ្យគ្រប់ប្រទេស និងគ្រប់ភាគីរួមគ្នាចែករំលែកកាលានុវត្តភាព នៃទីផ្សារធំរបស់ប្រទេសចិន។
ប្រទេសចិននឹងជំរុញឱ្យគ្រប់ប្រទេស និងគ្រប់ភាគីរួមគ្នាចែករំលែកកាលានុវត្តភាព នៃការបើកទូលាយខាងប្រព័ន្ធ។

ប្រទេសចិននឹងជំរុញឱ្យគ្រប់ប្រទេសនិងគ្រប់ភាគី រួមគ្នាចែករំលែកកានាលុវត្តភាព នៃការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ដ៏កាន់តែស៊ីជម្រៅ ចិននឹងជំរុញសេរីភាពនិងភាពងាយស្រួល នៃការធ្វើពាណិជ្ជកម្មនិងវិនិយោគ ពង្រីកធំនូវបណ្តាញ នៃតំបន់ពាណិជ្ជកម្មសេរីស្តង់ដារខ្ពស់ ដែលបើកចំពោះសកលលោក គាំទ្រនិងជួយប្រទេសកំពុងអភិវឌ្ឍន៍ដោយម៉ឺងម៉ាត់ ដើម្បីពន្លឿនការវិវឌ្ឍរីកចម្រើន ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនា នៃមនុស្សជាតិ។

លោក Xi Jinping បានគូសបញ្ជាក់នៅទីចុងក្រោយថា ផ្លូវនៅក្រោមជើងពន្លឺនៅខាងមុខ។ ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ប្រទេស  អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ រួមគ្នាពុះពារភាពលំបាកនិងបញ្ហា ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ ដើម្បីឱ្យការបើកទូលាយនាំមក អនាគតដ៏ភ្លឺស្វាងនិងថ្មីដល់ពិភពលោក។

នៅក្នុងសុន្ទរកថាគន្លឹះនៃ CIIE កន្លងមក លោក Xi Jinping  បានគូសបញ្ជាក់នូវពង្រឹង និងពង្រីកការបើកទូលាយ ផ្តួចផ្តើមគំនិតលើ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ និងអំពាវនាវឱ្យមានវឌ្ឍនភាពរួមគ្នា។ នៅក្នុងសុន្ទរកថាគន្លឹះរបស់ CIIE ទាំងប្រាំលើក ពាក្យ «បើកទូលាយ» បានលេចឡើងច្រើនជាង ១០០ ដង។

លោក Xi Jinping បានថ្លែងថា៖ ការប្តេជ្ញាចិត្តរបស់ចិនដែលពង្រឹងនិងពង្រីក នូវការបើកទូលាយយ៉ាងមុតមាំមិនកែប្រែទេ ការប្តេជ្ញាចិត្តចែករំលែកឱកាសអភិវឌ្ឍន៍ ជាមួយពិភពលោកនឹងមិនកែប្រែទេ ការប្តេជ្ញាចិត្តដែលជំរុញឲ្យ សកលភាវូបនីយកម្មសេដ្ឋកិច្ច ឆ្ពោះទៅរកទិសដៅកាន់តែបើកទូលាយ បរិយាប័ន្ន ការទទួលផលប្រយោជន៍ជាទូទៅ តុល្យភាពនិងឈ្នះ-ឈ្នះនឹងមិនកែប្រែទេ។ នេះគឺជាពាក្យសន្យាដ៏ម៉ឺងម៉ាត់ របស់លោក Xi Jinping នៅក្នុង CIIE លើកដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០១៨។ លោកបានមានប្រសាសន៍ថា ប្រទេសចិនបើកទីផ្សាររបស់ខ្លួន ដោយស្មោះស្ម័គ្រទៅកាន់ប្រទេសនានា ហើយ CIIE មិនត្រឹមតែត្រូវប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងត្រូវប្រារព្ធឡើងក្នុងកម្រិតខ្ពស់ ដោយទទួលបានសមិទ្ធិផលល្អនិង កាន់តែល្អប្រសើរ។

«គ្មាននរណាម្នាក់អាចបញ្ឈប់និន្នាការ នៃទន្លេដ៏អស្ចារ្យដែលឆ្ពោះទៅមុខនោះទេ»។ នៅឆ្នាំ ២០១៩ ក្នុងអំឡុងពេល CIIE លើកទី ២ ដែលប្រឈមមុខនឹងការមានសំឡេងមួយចំនួននៃ «ការបំបាត់ពិភពលោកភាវូបនីយកម្ម» លោក Xi Jinping បានលើកឡើងថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចពិភពលោកតែម្នាក់ឯងបានទេ។ លោកបានប្រើទន្លេធំៗ លើលោកមកធ្វើជាការប្រៀបធៀប ដើម្បីពន្យល់ថា សកលភាវូបនីយកម្មសេដ្ឋកិច្ច គឺជានិន្នាការប្រវត្តិសាស្ត្រ។ លោកបានបន្តថ្លែងទៀតថា ទន្លេ Yangtze ទន្លេ Nile ទន្លេ Amazon និងទន្លេ Danube កំពុងហូរទៅមុខទាំងថ្ងៃទាំងយប់ បើទោះបីជានឹងមានរលកថយក្រោយខ្លះ បើទោះបីជាមានទឹកហូរខ្លាំងនិងថ្មប៉ប្រះទឹកក៏ដោយ ក៏គ្មាននរណាអាចបញ្ឈប់និន្នាការ នៃទន្លេធំៗហូរទៅមុខបានដែរ។

«យើងត្រូវតែមានទំនុកចិត្តទៅវិញទៅមកមិនមែនសង្ស័យទេ ត្រូវតែពួតដៃគ្នា មិនមែនកណ្តាប់ដៃទេ»។ ឆ្នាំ២០២០ ជំងឺកូវីដ១៩បានរីករាលដាលនៅទូទាំងពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ បានរៀបចំធ្វើតាមពេលកំណត់។ ទីផ្សារតម្រូវការក្នុងស្រុកដោយមានទ្រង់ទ្រាយធំ ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ក្រុមមនុស្សដែលមានប្រាក់ចំណូល ជាកម្រិតមធ្យមលើសពី៤០០លាននាក់ ទំហំផលិតផលនិងសេវាកម្មនាំចូលប្រចាំឆ្នាំជា ២,៥ទ្រីលានដុល្លារអាមេរិក អ្វីទាំងនេះគឺភាពទាក់ទាញ និងការជឿជាក់ខ្លួនរបស់ប្រទេសចិន។

ការរៀបចំធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ ក្រោមបរិបទដ៏ពិបាក ពេលថ្លែងសុន្ទរកថាគន្លឹះនៅក្នុង ពិធីបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិ លោក Xi Jinping បានគូសបញ្ជាក់ថា យើងត្រូវតែប្រកាន់ខ្ជាប់គំនិតកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ មានទំនុកចិត្តទៅវិញទៅមក មិនមែនសង្ស័យទេ ត្រូវតែពួតដៃគ្នា មិនមែនកណ្តាប់ដៃទេ ត្រូវតែពិគ្រោះពិភាក្សាគ្នាមិនមែនជេរប្រមាថគ្នាទេ ហើយតម្កល់ផលប្រយោជន៍រួមនៃប្រទេសនានាជាអាទិភាព ដើម្បីជំរុញសេដ្ឋកិច្ចសកលភាវូបនីយកម្ម ឆ្ពោះទៅរកទិសដៅប្រកបដោយបើកទូលាយ បរិយាប័ន្ន អនុគ្រោះ តុល្យភាពនិងឈ្នះ-ឈ្នះគ្នា។

«វាពិបាកសម្រាប់អ្នកដែលឈរតែម្នាក់ឯង ដើម្បីក្រោកឡើង ហើយអ្នកដែលធ្វើវាងាយស្រួលនឹងធ្វើរួមជាមួយគ្នា»។ ឆ្នាំ២០២១ ដោយសារមិនខ្លាចសាកល្បងជាច្រើនដែលនាំមកដោយជំងឺកូវីដ១៩ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤ បានបើកធ្វើតាមពេលកំណត់ម្តងទៀត ភ្ញៀវនិងពាណិជ្ជករអន្តរជាតិក៏នាំទំនិញថ្មី មកកាន់ពិព័រណ៍ចិនអន្តរជាតិ ដែលជាវេទិកាថ្មីទូទាំងពិភពលោក។ ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ផ្លូវអនាគតនៃការស្តារសេដ្ឋកិច្ចសកល មានភាពរុងរឿងឡើងវិញនៅតែពោរពេញដោយឧបសគ្គ ប្រជាជននៃប្រទេសនានាត្រូវតែរួមទុក្ខរួមសុខ ចាប់ដៃរួមគ្នាពុះពារឧបសគ្គ។

ឆ្នាំនេះ ពេលថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើក នៃពិព័រណ៍នាំចូលចិនអន្តរជាតិ លោក Xi Jinping បានយកគំនិតបុរាណចិន «孤举者难起,众行者易趋» ដែលមានន័យថា វាពិបាកសម្រាប់អ្នកដែលឈរតែម្នាក់ឯង ដើម្បីក្រោកឡើង ហើយអ្នកដែលធ្វើវាងាយស្រួល នឹងធ្វើរួមជាមួយគ្នា ដើម្បីបៀបធៀបកម្លាំងសមាគ្គីគ្នា។ លោកបានធ្វើកិច្ចសន្យាយ៉ាងមុតមាំ ទៅលើពិភពលោក ដែលថាចិនរីករាយរួម ជាមួយប្រទេសនានា រួមគ្នាបង្កើតសេដ្ឋកិច្ចសកលដោយបើកទូលាយ ដើម្បីធ្វើឱ្យខ្យល់រដូវផ្ការីកដោយបើកទូលាយ ផ្តល់ភាពកក់ក្តៅដល់ពិភពលោក។

នេះគឺដោយសារខ្យល់រដូវផ្ការីក ដោយបើកទូលាយពេញពិភពលោក នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិទាំង៤ លើកកន្លងមក ផលិតផលថ្មី បច្ចេកទេសថ្មីឬសេវាកម្មថ្មីសរុបជាង ១៥០០ បានបង្ហាញជាលើកដំបូងនៅក្នុងពិភពលោក ឬនៅក្នុងមហាដីគោកចិន ជាមួយនឹងទំហំប្រាក់ចុះកង់ត្រាកើនឡើងដល់ ២៧២៣រយលានដុល្លារអាមេរិក ដែលក្លាយជាម៉ាស៊ីនជំរុញសម្រាប់ កំណើនពាណិជ្ជកម្មអន្តរជាតិនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន