(ប៉េកាំង)៖ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ ក្រសួងការបរទេសចិននាថ្ងៃទី៤ ខែវិច្ឆិកា អ្នកសារព័ត៌មានបានសួរថា តើភាគីចិនមានទស្សនៈ និងក្តីរំពឹងទុកយ៉ាងណាចំពោះកិច្ចប្រជុំមួយចំនួន របស់មេដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់?
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនមានការរំពឹងទុកប៉ុន្មានចំណុចចំពោះកិច្ចប្រជុំនេះ ពោលគឺទីមួយ ផ្តោតលើការអភិវឌ្ឍរួមនៃតំបន់។ ទី២ គឺជំរុញដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ីបូព៌ា។ ទី៣ គឺគាំពារសន្តិភាព និងភាពស្ងប់សុខក្នុងតំបន់។
ពេលឆ្លើយសំណួរអំពីទស្សនៈរបស់ប្រទេសចិន ចំពោះទំនាក់ទំនងចិន-កម្ពុជា នាពេលបច្ចុប្បន្ន លោក Zhao Lijian បានថ្លែងថា ប្រទេសចិន និងកម្ពុជាគឺជាប្រទេសជិតខាងដ៏មេត្រីភាព និងជាមិត្តដែកថែប។ ប្រទេសចិនរំពឹងទុកថា ឆ្លៀតយកដំណើរទស្សនកិច្ចលើកនេះ ជាឱកាសសម្រាប់ពង្រឹងការផ្លាស់ប្តូរបទពិសោធ លើវិស័យអភិបាលកិច្ចរដ្ឋជាមួយភាគីកម្ពុជា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផលិតកម្ម សេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិជាដើម ហើយពួតដៃគ្នាដើរឱ្យបានល្អលើមាគ៌ាទំនើបកម្មតាមបែបផែនរៀងៗខ្លួន ដើម្បីរួមគ្នាធ្វើឱ្យសម្បូរបែបនូវផ្លូវ ឆ្ពោះទៅរកទំនើបកម្ម សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ សំដៅផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ៕
វិទ្យុមិត្តភាពកម្ពុជាចិន