(ប៉េកាំង)៖ «ក្នុងបរិបទថ្មី ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងតង់ហ្សានីឱ្យបានល្អ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួម និងវែងឆ្ងាយរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ណាំស់ចំពោះ ការជំរុញការបង្កើតសហគមន៍រួមវាសនា រវាងចិននិងអាហ្រ្វិក ក្នុងយុគសម័យផងដែរ»។ នៅថ្ងៃទី៣ខែវិច្ឆិកា នៅក្រុងប៉េកាំង លោកស៊ីជីនភីងប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Hassan ប្រធានាធិបតីតង់ហ្សានីដែលអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសថា នឹងដំឡើងទំនាក់ទំនងរវាងចិនិតង់ហ្សានី ឱ្យក្លាយជាទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងបានឈានដល់គំនិតឯកភាពរួមមួយចំនួន អំពីបញ្ហាដូចជាការរក្សាការប្រាស្រ័យទាក់ទង ជាន់ខ្ពស់និងនិន្នាការសន្ទនាគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម។ ភាគីទាំងពីរ បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ច្បាប់ដែលបានបំពេញបន្ថែម កម្លាំងចលករយ៉ាងខ្លាំងក្លា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការរវាងចិននិងតង់ហ្សនី ក៏ដូចជាចិននិងអាហ្រ្វិក ក្នុងយុគសម័យថ្មី។

លោកប្រធានាធិបតី Hassan គឺជាប្រមុខរដ្ឋនៃប្រទេសអាហ្រ្វិកដំបូងគេបង្អស់ ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រការនេះបានបង្ហាញយ៉ាងពេញលេញ នូវភាពជិតស្និទ្ធនៃទំនាក់ទំនង រវាងចិននិងតង់ហ្សនី។ ក្នុងកិច្ចជំនួបលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានបង្ហាញយ៉ាងជាក់លាក់ នូវការគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ ក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា។ នេះគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដ របស់ចំណងមិត្តភាព ជាប្រពៃណីនិងការកសាងទំនុកចិត្ត ផ្នែកនយោបាយរវាងចិននិងតង់ហ្សានី។

ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនក៏ជាដៃគូល្អ តាមផ្លូវអភិវឌ្ឍន៍របស់ប្រទេសតង់ហ្សានីផងដែរ ជាយូរណាស់មកហើយ ប្រទេសចិនបានរួមចំណែកជាច្រើន ដូចជាការវិនិយោគនិងគម្រោងជំនួយឧបត្ថម្ភ ដល់ប្រទេសអាហ្រ្វិកខាងកើតនេះ។ លោក Hassanប្រធានាធិបតីតង់ហ្សានីបានថ្លែងថា ភាគីតង់ហ្សនីចាត់ទុកប្រទេសចិន ជាមិត្តភក្តិដ៏ពិតប្រាកដបំផុតនិងសំខាន់បំផុត ហើយរីករាយធ្វើជាដៃគូរបស់ចិន ដែលអាចជឿទុកចិត្តបានជារៀងរហូត។

ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោក បាននិងកំពុងឋិតក្នុងបម្រែបម្រួលដ៏ខ្លាំង និងការរីករាលដាលនៃជំងឺឆ្លង ដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ពិភពលោកបានឈានចូលដំណាក់កាល រង្គោះរង្គើនិងកំណែទម្រង់។ ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ហើយទ្វីបអាហ្រ្វិកជាទ្វីប ដែលមានប្រទេសកំពុងអភិវឌ្ឍន៍ច្រើនបំផុត។ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងចិននិងអាហ្រ្វិក វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍ ជាមូលដ្ឋានរបស់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ណាស់ ចំពោះការគាំពារសមភាពនិងយុត្តិធម៌ពិភពលោក ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃពិភពលោកផងដែរ។

ទ្វីបអាហ្រ្វិកមានសុភាសិតមួយដែលថា «ម្នាក់ឯងដើរលឿន ទាំងអស់គ្នាដើរឆ្ងាយ»។ ឱ្យតែប្រជាជននៃប្រទេសចិន និងអាហ្រ្វិកចំនួន២ពាន់៧រយលាននាក់ អាចចាប់ដៃគ្នានិងសាមគ្គីគ្នាជាធ្លុងមួយ នោះ ក៏នឹងបង្កើតថ្ងៃស្អែកដែលមានភាពកាន់តែល្អបវរ។ លើសពីនេះទៅទៀត សហគមន៍រួមវាសនារវាងចិននិងអាហ្រ្វិក ក្នុងយុគសម័យថ្មីដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ ក៏នឹងរួមចំណែកថាមពលវិជ្ជមាន កាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន