(វ៉ាស៉ីនតោន)៖ អង្គការវិទ្យាសាស្ត្រណាសាអាមេរិកបាននិយាយថា មានកូនភពមហាសាលមួយស្ថិតក្នុងលំហ នៃគន្លងធ្វើដំណើររបស់ភពព្រះអាទិត្យ។ អង្គការណាសាគ្រោងនឹងបាញ់យានអវកាសរបស់ ខ្លួនធ្វើដំណើរទៅកាន់ភពមហាសាលដែលមានលោហមាស និងនីកែល ជាដើម…ហើយការ ធ្វើដំណើរតាមយានអវកាសនឹងត្រូវធ្វើក្នុងឆ្នាំក្រោយនៅថ្ងៃទី១០ខែតុលា។

ខណៈដែលពិភពផែនដីកំពុងតែបារម្ភនឹងការផ្ទុះនៃសង្គ្រាមលោក, ក្រុមអ្នកវិទ្យាសាស្ត្របាន បង្ហាញនូវរឿងល្អមួយមកវិញ ជុំវិញបេសកកម្មរបស់អង្គការ NASA ទៅកាន់ដុំអាចម៍ផ្កាយ Asteroid មួយដែលគេជឿថាជាកូនភពនៃកន្លែងមហាសាលទ្រព្យសម្បត្តិ ដែលចាយមិនចេះអស់។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ដុំអាចម៍ផ្កាយមួយឈ្មោះ សាយឃី ឬ Asteroid 16 Psyche គឺជាកូនភពដែលសម្បូរណ៍ទៅដោយលោហៈមានតម្លៃច្រើនកោដ, កោដលាន ដុល្លារ នៃកំណប់មហាសាលដែលគេមិនធ្លាប់ជួបប្រទះ និងមានតម្លៃលើសពីទ្រព្យសម្បត្តិដែលមាន ក្នុងភពផែនដីនេះទៅទៀត។

ពេលនេះបេសកកម្ម Psyche របស់អង្គការណាសា បានបញ្ជាក់ការត្រៀមខ្លួននឹងធ្វើដំណើរ ទៅកាន់កូនភពដ៏តូចនោះហើយ។ ដុំអាចម៍ផ្កាយ Psyche គឺជាដុំភពតែមួយគត់ ដែលអ្នកវិទ្យាសាស្ត្របាននិយាយថា វាសម្បូរទៅដោយលោហធាតុមានតម្លៃ ដួចជាមាស នីកែល ទង់ដែងនោះជាដើម។ ប៉ុន្តែកូនភពនោះស្ថិតនៅឆ្ងាយណាស់ ការធ្វើដំណើរនឹងមានរយៈ ពេល៦ឆ្នាំ។ ដុំផ្កាយ Asteroid Psyche ដ៏មហាសាលនោះ ស្ថិតក្នុងគន្លងព្រះអាទិត្យ ដែលនៅចន្លោះរវាងភពអង្គារ និងភពព្រហស្បតិ៍ ប៉ុន្តែអ្នកទាំងឡាយណា ដែលអាចធ្វើដំណើរទៅដល់នោះ នឹងបានក្លាយជាមហាសេដ្ឋីរបស់ពិភពលោក ជាមិនខាន។

ការផ្សាយបាននិយាយថា បើអ្នកណាចង់ក្លាយជាមហាសេដ្ឋី គួរតែធ្វើការទុកចិត្តលើអង្គការ ណាសាដែលកំពុងមានបេសកកម្មរបស់ខ្លួន ស្វែងរកមាសនិងលោហៈមានតម្លៃដូចជានីកែល ជាដើម។ ការផ្សាយបាននិយាយថាបេសកកម្មរបស់ណាសានាពេលខាងមុខនេះ គឺការបាញ់យានអវកាសរបស់ខ្លួនឡើងទៅលើ អាកាសដើម្បីធ្វើដំណើរទៅកាន់អាចម៍ផ្កាយមួយឈ្មោះ សាយឃី ដែលភពនោះនឹងមានតម្លៃ Tens of thousands quadrillion dollarsគឺតម្លៃរាប់សិបកោដលានដុល្លារ ។ ដុំ ផ្កាយ Asteroid Psyche គឺជាកូនភពដែលស្ថិតនៅចន្លោះភព Mars ឬភពព្រះអង្គារ៍ និងភពJupiter ឬភពព្រះហស្បតិ៍ ដែលដុំផ្កាយមហាសាលនោះ មានទំហំទទឹងប្រវែង២២៦គីឡូម៉ែត្រ។ អង្គការណាសានិយាយថា គម្រោងធ្វើដំណើរទៅកាន់ភពមហាសាលនោះ នឹងត្រូវពឹងលើការជួយរបស់ការបាញ់រ៉ុក្កែត Falcon 9 Rocket របស់SpaceX។

ណាសានិយាយថា គេរំពឹងថាការបាញ់បញ្ជួនបេសកកម្មនោះ គ្រោងនឹងធ្វើនៅក្នុងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ណាសាបញ្ជាក់ថាមុននេះ គម្រោងបំរុងបាញ់បញ្ជួនបេសកកម្មនោះ គ្រោងនឹងធ្វើនៅក្នុងខែតុលាឆ្នាំ២០២២នេះ ប៉ុន្តែគម្រោងមុននោះ មិនបានសម្រេចឡើយដោយសារ តែមានបញ្ហាផ្នែក Software។ គម្រោងដែលត្រូវបាញ់សាឡើងវិញ នឹងត្រូវធ្វើនៅឆ្នាំក្រោយ នេះហើយ ដែលរយៈពេលធ្វើដំណើរនឹងមានដល់ចំនួន៦ឆ្នាំ ដែលរំពឹងថារហូតដល់ខែសីហា ឆ្នាំ ២០២៩ ទើបយានអវកាសនៃបេសកកម្មធ្វើដំណើរទៅដល់ភពមហាសាលលើអាកាសក្នុង គន្លងភពព្រះអាទិត្យនោះ។ ណាសាបាននិយាយថានៅពេលធ្វើដំណើរទៅដល់, យានអវកាសនឹងបន្តធ្វើដំណើរព័ទ្ធជុំវិញដុំផ្កាយ Asteroid 16 Psyche ដែលដំណើរនោះមិន មែនរយៈពេលមួយឬពីរខែនោះទេ ប៉ុន្តែនឹងមានរយៈពេល២១ខែ។ ការធ្វើដំណើរព័ទ្ធជុំវិញដ៏ច្រើនខែនោះ គឺដើម្បីសិក្សាអំពីដុំផ្កាយមហា សាលនោះ កើតមកពីអ្វីនិងការស្វែងយល់ថា តើវាមានទម្រង់បែបណានោះថែមទៀត។ ណា សានិយាយថាគេមិនទាន់មានផែនការចុះចតលើនោះ នៅឡើយទេ ប៉ុន្តែគង់នឹងចុះចតនៅថ្ងៃណាមួយ។

បេសកកម្មទៅកាន់ភពមហាសាលនេះនឹងត្រូវបានដឹកនាំដោយសាកលវិទ្យាល័យរដ្ឋអារីហ្សូណា។ ចំណែកមន្ទីរពិសោធន៍របស់ណាសា Jet Propulsion Laboratory នឹងទទួលខុសត្រូវ លើការគ្រប់គ្រងបេសកកម្ម ប្រតិបត្តិការ និងការរុករក៕