(ប៉េកាំង)៖ ភូមិ Shibadong ស្រុក Huayuan ធ្លាប់ជាភូមិរបស់ជនជាតិ Miao ដ៏ក្រីក្របំផុតដោយសារគមនាគមន៍មិនងាយស្រួល អត្រាក្រីក្រនៃភូមិទាំងមូលគឺ៥៧%។

ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Shibadong ដោយលើកឡើងគំនិត «កាត់បន្ថយភាពក្រីក្រដោយចំគោលដៅ»។ ១០ឆ្នាំកន្លងទៅនេះ ពីការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ ដល់ការស្តារនិងអភិវឌ្ឍជនបទ ភូមិ Shibadong បានអភិវឌ្ឍឧស្សាហកម្មជាច្រើន ដូចជា ការធ្វើទេសចរណ៍នៅជនបទ ការដាំផ្លែគីវី ការចិញ្ចឹមសត្វគោនិងទឹកពិសាធម្មជាតិជាដើម ព្រមទាំងរួមបញ្ចូលគ្នាធនធាននិងឧត្តមភាពក្នុងតំបន់ ស្វែងរកផ្លូវការអភិវឌ្ឍន៍ថ្មីប្រកបដោយ គុណភាពខ្ពស់ដែលចាត់ទុកទេសចរណ៍ជាស្នូល ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ ក្នុងភូមិបានកើនឡើងដល់២០១៦៧យាន់ប្រាក់ចិន នៅ២០២១ពីប្រាក់ចំណូល១៦៦៨នៅឆ្នាំ២០១៣ សេដ្ឋកិច្ចសមូហភាពភូមិបានកើនឡើងពី០យាន់ប្រាក់ចិន នៅឆ្នាំ២០១៣ដល់២.៦៨លានយាន់ប្រាក់ចិន នៅឆ្នាំ២០២១។

១០ឆ្នាំកន្លងទៅនេះ អ្វីដែលលោក Xi Jinping ផ្តោតសំខាន់បំផុតគឺការងារកាត់បន្ថយភាពក្រីក្រ អ្វីដែលយកចិត្តទុកដាក់បំផុតគឺប្រជាជនក្រីក្រ អ្វីដែលទៅចុះត្រួតពិនិត្យការងារច្រើនបំផុតគឺតំបន់ក្រីក្រ៕

វិទ្យុមិត្តភាពកម្ពុជាចិន