(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ២៦៣នាក់ នៅថ្ងៃសៅរ៍នេះ ដែលធ្លាក់ចុះចំនួន ៣៧៨នាក់ គិតចាប់ពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើនេះជាករណីចម្លងក្នុងស្រុក និងបាននាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១១,៥០២,១៦៩នាក់។
ជាមួយគ្នានេះ អ្នកជំងឺម្នាក់នៅក្នុងខេត្ត Tay Ninh ភាគខាងត្បូង បានស្លាប់នៅថ្ងៃសៅរ៍នេះ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៣,១៦៣នាក់។
គួរបញ្ជាក់ថា នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១០,៦០២,៨៣៦នាក់ ឬជាង ៩២ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕