(ប៉េកាំង)៖ ថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធារដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចុះត្រួតពិនិត្យការងារនៅក្រុង Yan’an ខេត្ត Shaanxi និង Anyang ខេត្ត Henan លោកបានគូសបញ្ជាក់ថា ការកសាងប្រទេសសង្គមនិយមទំនើបដោយ គ្រប់ជ្រុងជ្រោយ ភារកិច្ចពិបាកបំផុតនិងធ្ងន់បំផុតនៅតែស្ថិតនៅជនបទ។

ត្រូវរៀនសូត្រនិងអនុវត្តដោយគ្រប់សព្វនូវស្មារតីនៃសមាជកបក្សកុម្មុយនីស្តចិនលើកទី ២០ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជនបទជាអាទិភាព ពង្រីកស្មារតី Yan’an និងស្មារតីប្រឡាយទឺក Hongqi ពង្រឹងនិងពង្រីកសមិទ្ធផលនៃយុទ្ធនាការពុះពារ ឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ ជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការស្តារនិងអភិវឌ្ឍជនបទ ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវទំនើបកម្ម វិស័យកសិកម្មនិងជនបទ។

ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា លោក Xi Jinping បានចុះទៅដល់ជនបទ សាលារៀន មូលដ្ឋានអប់រំពណ៌ក្រហម និងអង្គភាពអភិរក្សវត្ថុបុររាណជាដើម នៃក្រុងក្រុង Yan’an ខេត្ត Shaanxi និង Anyang ខេត្ត Henan ប្រទេសចិនដើម្បីធ្វើការត្រួតពិនិត្យការងារ៕