(ឡង់ដ៍)៖ លោក រ៉ាស៊ី ស៊ូណាក់ ដែលបានក្លាយជានាយកដុ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ក្រោយព្រះមហាក្សត្រអង់គ្លេស ព្រះអង្គឆាល បានតែងតាំងជាផ្លូវការនៅអង្គារនេះបានប្តេជ្ញាថា លោកនឹងដាក់បញ្ហាសេដ្ឋកិច្ច និងទំនុកចិត្តជាអាទិភាពទី១ នៃរបៀបវារៈរបស់រដ្ឋាភិបាលរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។
លោក សូណាក់ បាននិយាយ៉ាងដូច្នេះថា «ខ្ញុំនឹងដាក់ស្ថិរភាពសេដ្ឋកិច្ច និងទំនុកចិត្ត ជាបេះដូងនៃរបៀបវារៈរបស់រដ្ឋាភិបាលនេះ»។
គួរបញ្ជាក់ថា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក រ៉ាស៊ី ស៊ូណាក់ បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃអង្គារនេះ បន្ទាប់ពីបេក្ខជនផ្សេងទៀតបានបោះបង់ការប្រកួតប្រជែង ដើម្បីដឹកនាំគណបក្សអភិរក្ស ខណៈដែលប្រទេសមួយនេះកំពុងបែកបាក់គ្នាយ៉ាងខ្លាំង ដែលបង្កឡើងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយ៕