(ឡង់ដ៍)៖ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Rishi Sunak នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីបេក្ខជនផ្សេងទៀតបានបោះបង់ការប្រកួតប្រជែង ដើម្បីដឹកនាំគណបក្សអភិរក្ស ខណៈដែលប្រទេសមួយនេះកំពុងបែកបាក់គ្នាយ៉ាងខ្លាំង ដែលបង្កឡើងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា​ ឆ្នាំ២០២២។

លោក Sunak ដែលជាអ្នកនយោបាយដ៏មានបំផុតម្នាក់ក្នុងតំបន់ Westminster នឹងត្រូវបានស្នើសុំដោយព្រះមហាក្សត្រ Charles ដើម្បីបង្កើតរដ្ឋាភិបាលមួយ ជំនួសមេដឹកនាំដែលចាកចេញ លោកស្រី Liz Truss បន្ទាប់ពីកាន់តំណែងបានត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក Sunak បានចាញ់លោកស្រី Truss ក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រី​ ដើម្បីជំនួស Boris Johnson កាលពីខែកញ្ញាកន្លងទៅ​ ខណៈលោកស្រី Truss បានក្លាយជានាយករដ្ឋមន្ត្រី​កាន់តំណែងបានខ្លីជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ពោលគឺបានត្រឹមរយៈពេលត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ បន្ទាប់បានលាលែងចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅ ដោយសារតែគោលនយោបាយបន្ធូរបន្ថយពន្ធដ៏អប្រជាប្រិយភាព៕