(ប៉េកាំង)៖ លោក Xi Jinping បានមានប្រសាសន៍ថា ទំនើបកម្មបែបផែនចិន ជាទំនើបកម្មដែលមានចំនួនប្រជាជន យ៉ាងច្រើនសន្ធឹកសន្ធាប់។ យើងខុសពីទំនើបកម្មរបស់បរិមាណប្រជាជនរាប់សិបម៉ឺននាក់ ឬក៏រាប់លាននាក់ទេ ទំនើបកម្មរបស់យើងគឺគ្របដណ្តប់ បរិមាណប្រជាជនជាង១ពាន់ ៤រយលាននាក់។ «ទំនើបកម្មរបស់យើងគឺពិបាកបំផុត តែក៏អស្ចារ្យបំផុតដែរ»

ក្នុងអំឡុងពេលសមាជបក្សលើកទី ២០ នៃបក្សកុម្មុយនីស្តចិន លោក Xi Jinping បានជួបពិភាក្សាជាមួយតំណាងបក្ស មកពីតំបន់ស្វយ័តជនជាតិជាំង Guangxi។ លោក Zheng ដែលធ្វើការនៅក្នុងក្រុមហ៊ុន រថយន្ត Guangxi គ្រុបបានជម្រាបលោកប្រធានរដ្ឋ អំពីរឿងនៃការផ្លាស់ប្តូរខាងឧស្សាហកម្មផលិតកម្ម។លោកថា កាលពីមុន ពួកគាត់បានរៀនពីអ្នកដ៏ទៃ ហើយយកគ្រឿងបន្លាស់របស់អ្នកដទៃមកសិក្សាស្រាវជ្រាវ តែឥឡូវនេះ «អ្នកឈានមុខគេខ្លះកាលពីមុនដែលយើងរៀនតាម គេបែរមករៀនពីយើងវិញ ហើយយកគ្រឿងបន្លាស់របស់យើងទៅសិក្សាស្រាវជ្រាវ»។

បន្ទាប់ពីស្តាប់ការលើកឡើងរបស់លោក Zheng លោក Xi Jinping ក៏បានរំលឹកពីការងារអតីតកាលរបស់លោកនៅខេត្ត Fujian ដែរ។លោកមានប្រសាសន៍ថា កាលនោះ លោកបានដឹកនាំក្រុមការងារចេញទៅខាងក្រៅ ដើម្បីសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ ឧស្សាហកម្មនៅបរទេស រាប់ទសវត្សរ៍បានកន្លងផុតទៅហើយ ផលិតផលរបស់ប្រទេសចិន ត្រូវបាននាំចេញទៅក្រៅប្រទេស។ យុគសម័យបានប្រែប្រួលហើយ នេះជាការអភិវឌ្ឍ និងការផ្លាស់ប្តូររបស់ប្រទេសចិន។

លោកប្រធានរដ្ឋចិន បានថ្លែងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅថា៖ កម្មករក៏ត្រូវបន្តពង្រឹងគុណភាព និងមនសិការរបស់ខ្លួនដែរ។ ពីមុនកម្មករធ្វើការនៅកំពង់ផែគឺពលករប្រើប្រាស់កម្លាំងលើកទំនិញលើស្មា ប៉ុន្តែឥឡូវនេះគឺជាការប្រើប្រព័ន្ធដ៏ឆ្លាតវៃគ្រប់គ្រងកុងតឺន័រ។ យើងត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍនវិជ្ជាជីវៈ។ យើងមិនគួរមើលងាយកម្មករឧស្សាហកម្មទេ យើងត្រូវឃើញការរួមចំណែកជាក់ស្តែង! យើងបានបោះជំហានម្តងមួយៗ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយអ្នកដែលពិតជាបានរួមចំណែក ក្នុងការកសាងប្រទេសខ្លាំងក្លាទំនើបកម្ម របស់សង្គមនិយមចិន គឺសក្តិសមសម្រាប់ទទួលការគោរពពីយើង។ លើសពីនេះទៅទៀត យើងគួរគិតគូរ និងស្រាវជ្រាវថា តើធ្វើយ៉ាងមេចដើម្បីបណ្តុះពួកគេ និងធ្វើឱ្យពួកគេដើរតួនាទីរបស់ពួកគេ នេះទើបជាកិច្ចការដ៏សំខាន់៕