(ប៉េកាំង)៖ «ឥឡូវនេះ យើងកំពុងតស៊ូព្យាយាមចាប់ផ្តើមធ្វើដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើបកម្មគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកគោលដៅតស៊ូមួយរយឆ្នាំទី២ ដើម្បីជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិន ដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន។ នៅថ្ងៃត្រង់ថ្ងៃទី២៣ ខែតុលា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្ដិទី២០ បានជួបជាមួយអ្នកសារព័ត៌មានចិននិងបរទេស។
ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអធិប្បាយពីបេសកកម្មស្នូលរបស់បក្សកុម្មុយនីស្តចិន ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ដោយបានគូសបព្ជាក់ថា ត្រូវប្រែបំណងប្រាថ្នារបស់ប្រជាជនដែលចង់ស្វែងរក ជីវភាពរស់នៅដ៏ល្អប្រសើរក្លាយទៅជាការពិត ហើយបង្កើតឱកាសកាន់តែច្រើនដល់ពិភពលោក តាមរយៈការអភិវឌ្ឍរបស់ប្រទេសចិនទៀតផង។
សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលទើបបានបិទបញ្ចប់ បានចង្អុលបង្ហាញពីទិសដៅឆ្ពោះទៅមុខ និងបានកំណត់សេចក្តីណែនាំប្រតិបត្តិ សម្រាប់ប្រទេសចិនសម្រេចបាន នូវគោលដៅតស៊ូមួយរយឆ្នាំទី២ ក្នុងយុគសម័យថ្មី និងដំណើរថ្មី ហើយក៏បានផ្តល់ឱកាសសំខាន់ ដល់សហគមន៍អន្តរជាតិឱ្យយល់ដឹងពី អភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន ថែមមួយកម្រិតទៀតផងដែរ។
ក្នុងចំណោមនោះ «ការធ្វើទំនើបកម្មតាមបែបផែនចិន» ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកសង្កេតការណ៍អន្តរជាតិ។ សមាជលើកនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ ពីលក្ខណៈពិសេសប្រទេសចិន និងតម្រូវការជាឬសគល់នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ហើយបានរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ និងជំរុញការស្តារឡើងវិញដ៏មហិមារបស់ ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយ។ មាគ៌ាថ្មីសម្រាប់ធ្វើទំនើបកម្មនេះ ដែលប្រទេសចិនបានអនុវត្តដោយជោគជ័យ បានដោះស្រាយបញ្ហាលំបាកជាច្រើន ក្នុងការអភិវឌ្ឍន៍សង្គមមនុស្សជាតិ ហើយបានផ្តល់ជម្រើសថ្មីដល់មនុស្សជាតិ ក្នុងការសម្រេចបាននូវទំនើបកម្មទៀតផង។
សំដៅទៅរកអនាគត ដូចដែលលោកអគ្គលេខាធិការ Xi Jinping បានគូសបញ្ជាក់ថាជានិច្ចកាល ប្រទេសចិនតែងតែផ្សព្វផ្សាយ គុណតម្លៃរួមរបស់មនុស្សជាតិ បន្តជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិតទៅទៀត ហើយបានថ្លែងថា ទ្វារបើកចំហរបស់ប្រទេសចិននឹងកាន់តែទូលំទូលាយ ហើយនឹងបង្កើតឱកាសកាន់តែច្រើនដល់ ពិភពលោកតាមរយៈការអភិវឌ្ឍន៍របស់ខ្លួន។
ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោក ក៏ត្រូវការប្រទេសចិនផងដែរ។ ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកការវិលជុំក្នុងស្រុកជាតួអង្គសំខាន់ និងការវិលជុំទាំងជាតិនិងអន្តរជាតិ ជំរុញគ្នាទៅវិញទៅមក ការបង្កើតរបបសេដ្ឋកិច្ចទីផ្សារសង្គមនិយម ប្រកបដោយកម្រិតខ្បស់ និងជំរុញការបើកទូលាយកម្រិតខ្ពស់។ល។ ប្រការទាំងនេះនិងផ្តល់លំហកាន់តែទូលំទូលាយ ដល់អភិវឌ្ឍនៃសហគ្រាសគ្រប់ប្រភេទ។
ឆ្លងកាត់ដំណើរតស៊ូអស់រយៈពេលមួយរយឆ្នាំ បក្សកុម្មុយនីស្តចិនបានដើរលើផ្លូវសាកល្បងថ្មីមួយទៀត។ ក្នុងដំណើរថ្មីដើម្បីកសាង ប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិន មានជំនឿចិត្តនិងមានសមត្ថភាពពេញលេញ ក្នុងការបង្កើតភាពអស្ចារ្យកាន់តែធំថ្មី ដែលគួរឱ្យពិភពលោកចាប់អារម្មណ៍ ពោលគឺអភិវឌ្ឍខ្លួនឯងឱ្យមានភាពកាន់តែល្អប្រសើរឡើង និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន