(ប៉េកាំង)៖ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលបានបិទបញ្ចប់នៅថ្ងៃទី២២ ខែតុលា បានអនុម័តលើ «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន (សេចក្តីព្រាងច្បាប់វិសោធនកម្ម) » បានឯកភាពបន្ថែមលទ្ធផលអភិវឌ្ឍថ្មីនៃគំនិតសង្គមនិយមលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping។
បន្ទាប់ពីសមាជបក្សលើកទី១៩ ទៅក្នុង «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» (ហៅកាត់ លក្ខន្តិកៈបក្ស) ហើយបានសម្រួលបន្ថែមការរៀបរាប់អំពីគោលដៅតស៊ូ ដោយយោងតាមភារកិច្ចស្នួលដែលសមាជបក្សលើកទី២០ បានលើកឡើងបានបញ្ជាក់ថាគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ ប្រទេសចិនគឺដល់ឆ្នាំ២០៣៥ សម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាន ដល់ពាក់កណ្តាលសតវត្សរ៍នេះ កសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយម ទំនើបដ៏ខ្លាំងក្លា ពោលគឺសម្រេចបាន «គោលដៅតស៊ូមួយរយឆ្នាំទី២»។
សមាជបក្សបានឯកភាពការបញ្ចូលភារកិច្ចស្នួលស្តីពី «ជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមការធ្វើទំនើបកម្មបែបផែនចិន» ទៅក្នុង លក្ខនិ្តកៈបក្ស បានឯកភាពបញ្ចូលខ្លឹមសារដែលថា សម្រេចវិបុលភាពរួមរបស់ប្រជាជនទាំងមូលជាបន្តបន្ទាប់, បង្កើនការកសាងរចនាអភិវឌ្ឍថ្មី, អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល, អនុវត្តគោលការប្រទេសមួយប្រព័ន្ធនយោបាយពីរដោយម៉ឺម៉ាត់ ត្រឹមត្រូវនិងពេញទំហឹង, ប្រឆាំងនិងទប់ស្កាត់យ៉ាងដាច់ខាតចំពោះកម្លាំង «តៃវ៉ាន់ឯករាជ» ជាដើម ទៅក្នុងលក្ខនិ្តកៈបក្ស។
សមាជបក្សបានឯកភាពបញ្ចូលខ្លឹមសារស្តីពីការផ្សុះផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិដ៏សន្តិភាព វិវឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ដើម្បីជំរុញ កសាងសកលលោកដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន ស្រស់ស្អាត ទៅក្នុងលក្ខនិ្តកៈបក្ស។ ក្នុងវិស័យការកសាងបក្ស សមាជបានឯកភាពបន្ថែមបញ្ចូលខ្លឹមសារស្តីពីការបង្កើនទំនួលខុសត្រូវ ខាងតួអង្គសំខាន់និងទំនួលខុសត្រូវខាង ត្រួតពិនិត្យនៃការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើតបរិយាកាសក្នុងបក្សដែលមិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយជាដើម ទៅក្នុងលក្ខនិ្តកៈបក្ស។
សូមបញ្ជាក់ថា លក្ខនិ្តកៈបក្សជាច្បាប់មូលដ្ឋាននៃបក្សកុម្មុយនីស្តចិន ដែលបានបង្ហាញនូវលក្ខណៈគោលការ ឧត្តមគតិ និងគោលដៅតស៊ូ ព្រមទាំងទ្រឹស្តី និងមាគ៌ា គោលនយោបាយនៃបក្ស។ តាមរយៈការប្រែប្រួលនៃសភាពការណ៍ជាតិនិងអន្តរជាតិ សមាជបក្សកុម្មុយនីស្តចិនដែល៥ឆ្នាំបើកធ្វើសមាជ មួយលើកដើម្បីធ្វើវិសោធនកម្មចំពោះលក្ខន្តិកៈបក្សដើម្បីឱ្យសមស្របនឹងតម្រូវការនៃយុគសម័យ ដែលមានខ្លឹមសាសំខាន់ចំពោះការជំរុញការកសាង បក្សកុម្មុយនីស្តចិននិងដឹកនាំបុព្វហេតុគ្រប់វិស័យរបស់ចិនឱ្យបន្តឈានទៅមុខ៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន