(ប៉េកាំង)៖ លោក លី ជាំង (Li Qiang) ដែលជាមនុស្សដ៏ស្មោះស្ម័គ្រម្នាក់ជាមួយលោក ស៊ី ជិនពីង នឹងត្រូវគេបានគេរំពឹងខ្ពស់ថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសចិន នៅខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក លី ឃឺជាំង លាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។
លោក លី ជាំង (Li Qiang) ដែលជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ ធ្លាប់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ស៊ី ជិនពីង នៅក្នុងខេត្ត សេជាំង (Zhejiang) ហើយលោកនឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីចិនជាតំណែងខ្ពស់បំផុតលំដាប់ទី២ បន្ទាប់ពីលោក ស៊ី ជិនពីង។
ការរំពឹងខ្ពស់ខាងលើ ធ្វើឡើងក្រោយលោក លី ជាំង ត្រូវបានគេឃើញស្ថិតលំដាប់លេខរៀងទី២ នៃបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលជាស្ថាប័នកំពូលបំផុតក្នុងការសម្រេចចិត្តលើកិច្ចការជាតិ និងដឹកនាំប្រទេស បន្ទាប់ពីលោក ស៊ី៕