(ប៉េកាំង)៖ ប្រទេសចិនមានប្រយោគបុរាណមួយឃ្លា ដែលនិយាយថា ហេតុដែលសម្លមានរសជាតិឈ្ងុយឆ្ងាញ់ គឺដោយសារបានដាក់គ្រឿងផ្សំខុសគ្នានៅជាមួយគ្នា។ លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់ដកស្រង់ឃ្លានេះ មកបកស្រាយពីការដែលប្រទេចិនបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី តាមគោលការណ៍បើកទូលាយនិងបរិយាប័ន្ន។

លោកសម្គាល់ថា អរិយធម៌ខុសគ្នាគ្មានមួយណាខ្ពស់មួយណាទាប ឬមួយណាល្អមួយណាអាក្រក់នោះទេ មានតែភាពខុសគ្នាខាងលក្ខណៈពិសេស និងតំបន់។ ភាពខុសគ្នាខាងអរិយធម៌មិនគួរក្លាយទៅជាដើមហេតុ នៃការប៉ះទង្គិចលើពិភពលោកនោះទេ តែត្រូវក្លាយទៅជាកម្លាំងចលករសម្រាប់ វឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ។

នៅក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលបើកធ្វើនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោកXi Jinping បានអំពាវនាវម្តងទៀតថា៖ គោរពពិពិធកម្មអរិយធម៌សកល ធ្វើការផ្លាស់ប្តូរខាងអរិយធម៌ដើម្បីលុបបំបាត់ គម្លាតរវាងអរិយធម៌ខុសគ្នា រៀនសូត្រពីគ្នា ដើម្បី លុបបំបាត់ការប៉ះទង្គិចខាងអរិយធម៌ខុសគ្នា រួមរស់ជាមួយគ្នាជាជាងការអាងលើការមាន ប្រៀបខាងអរិយធម៌ ក្នុងន័យរួមគ្នាឆ្លើយតបនឹង បញ្ហាប្រឈមសកលគ្រប់ប្រភេទ។ ប្រជាជនចិនមានឆន្ទៈពួតដៃជាមួយប្រជាជនចិន ដើម្បីបង្កើតអនាគតកាន់តែល្អបវររបស់មនុស្សជាតិ។
ពិពិធកម្មនាំមកនូវការផ្លាស់ប្តូរ ការផ្លាស់ប្តូរពូនជ្រំនូវការរួមបញ្ចូលគ្នា ការរួមបញ្ចូលគ្នាបង្កើតបានជាការរីកចម្រើន។ អរិយធម៌ពិពិធកម្មជាកម្លាំងចលករ មិនចេះរលត់នៃការរីកចម្រើនរបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន