(ប៉េកាំង)៖ ក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang ប្រទេសចិនគឺ «អង្រឹងនៃយន្តហោះចម្បាំងចិន»។ ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Liaoning ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅ ក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang។ ការយកចិត្តទុកដាក់របស់លោក Xi Jinping បានលើកទឹកចិត្តបុគ្គលិកនានានៃក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang ធ្វើការច្នៃប្រឌិតថ្មីនិងរីកចម្រើនទៅមុខ ដោយឥតឈប់ឈរ។

ក្នុងរយៈពេល១០ឆ្នាំ យន្តហោះចម្បាំងគ្រប់ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang បានក្លាយទៅជាអាវុធសំខាន់បំផុត នៃប្រដាប់អាវុធអាកាស យន្តហោះចម្បាំង J-15 និងនាវាផ្ទុកយន្តហោះចិន រួមគ្នាគាំពារទឹកដីរបស់ប្រទេសចិន។

«ចងចាំការផ្តែផ្តាំរបស់លោក Xi Jinping ប្រធានរដ្ឋចិន លះបង់យុវវ័យរបស់យើងទៅឱ្យ លំហអាកាសរបស់មាតុភូមិ»។ ឈរមុតមាំនៅជួរមុខនៃឧស្សាហកម្មអាកាសចរណ៍ នាំមុខកម្រិតប្រដាប់អាវុធអាកាសចរណ៍ តាមរយៈស្មារតីសិប្បករនិងការច្នៃប្រឌិតថ្មី នេះជាឧត្តមគតិនិងការស្វែងរករបស់ បុគ្គលិកទាំងមូលរបស់ ក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang៕

វិទ្យុមិត្តភាពកម្ពុជាចិន