(ប៉េកាំង)៖ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានលើកឡើងដល់ «ការបើកទូលាយ» ជាច្រើនលើក។ របាយការណ៍លើកឡើងថា នឹងជំរុញការបើកទូលាយចំពោះអន្តរជាតិ ប្រកបដោយកម្រិតខ្ពស់ ពន្លឿនការកសាងប្រទេសខ្លាំងក្លា ខាងពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងគាំពារនិម្មាបនកម្មសេដ្ឋកិច្ចអន្តរជាតិ និងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលប្រកបដោយស្ថិរភាពនិងភាពសំបូរបែប។

ក្នុងការផ្តល់បទសម្ភាសន៍ជាសមូហភាពលើកទីបី នៃមជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា អ្នកនាំពាក្យនៃគណៈប្រតិភូខេត្តនិងភូមិភាគជាច្រើន បានថ្លែងថា តំបន់នានានឹងបម្រើនិងរួមបញ្ចូលជាមួយ និម្មាបនកម្មអភិវឌ្ឍន៍ជាតិថ្មី តាមរយៈការបើកទូលាយកាន់តែខ្លាំងក្លា។
លោក Shen Danyang អភិបាលខេត្តរងជាអចិន្ត្រៃយ៍នៃខេត្ត Hainan បានថ្លែងថា ក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ការប្រើប្រាស់ទុនបរទេស និងពាណិជ្ជកម្មបរទេសនៃខេត្ត Hainan បានកើនឡើងយ៉ាងខ្លាំង។

ក្នុងរយៈពេលបីឆ្នាំកន្លងទៅ ការប្រើប្រាស់ទុនបរទេសគិតជាមធ្យម ក្នុងមួយឆ្នាំបានកើនឡើង៨០ភាគរយ ពាណិជ្ជកម្មបរទេសគិតជាមធ្យមក្នុងមួយឆ្នាំ បានកើនឡើង៥០ភាគរយ សន្ទស្សន៍សេដ្ឋកិច្ចបើកទូលាយជាច្រើន បានស្ថិតនៅចំណាត់ថ្នាក់ឈានមុខ នៅទូទាំងប្រទេសចិន។

លោក Sun Daguang រដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មការបក្សប្រចាំភូមិភាគស្វយ័ត Guangxi បានលើកឡើងថា គិតមកទល់បច្ចុប្បន្ននេះ ពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលអំពីពាណិជ្ជកម្ម និងការវិនិយោគចិន-អាស៊ាន បានរៀបចំធ្វើ១៩លើក ដោយជោគជ័យហើយ ក្របខ័ណ្ឌសេវាកម្មក៏ពង្រីកពី «១០បូក១» ទៅកាន់ RCEP និង «ខ្សែក្រវាត់និងផ្លូវ» ផងដែរ។ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយ នៃភូមិភាគស្វយ័ត Guangxi ក្នុងរយៈពេល២២ឆ្នាំជាប់ៗគ្នា។

លោក Bai Yugang រដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មការបក្សប្រចាំខេត្ត Shandong បានថ្លែងថា ខេត្ត Shandong នឹងពង្រីកឧត្តមភាពផ្នែកទីតាំងភូមិសាស្ត្រថែមមួយកម្រិតទៀត ដើម្បីបម្រើនិងរួមបញ្ចូលជាមួយនិម្មាបនកម្មអភិវឌ្ឍន៍ជាតិថ្មី ដោយការបើកទូលាយកាន់តែខ្លាំងក្លា៕

វិទ្យុមិត្តភាពកម្ពុជាចិន