(ឡុងដ៍)៖ ទីប្រឹក្សាជាន់ខ្ពស់បំផុតរបស់នាយករដ្ឋមន្ត្រីអង់គ្លេសម្នាក់របស់ លោកស្រី Liz Truss ត្រូវបានព្យួរការងារ ហើយត្រូវប្រឈមមុខនឹងការស៊ើបអង្កេតជាផ្លូវការដោយក្រុមការងារក្រមសីលធម៌របស់រាជរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។
អ្នកនាំពាក្យរបស់ លោកស្រី Truss បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលលោកហៅថា វាជាបញ្ហាបុគ្គលិកម្នាក់ៗ ប៉ុន្តែបាននិយាយថា «នាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ចំពោះក្រុមរបស់លោកស្រីថា មនុស្សមួយចំនួន... មិនអាចទទួលយកបានទេ ពួកគេត្រូវតែបញ្ឈប់»៕