(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៣៣៧ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី១៩ ខែតុលា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ១នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៩៥,២៣១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៥៩៩,៩២៥នាក់ និងស្លាប់សរុបចំនួន ៤៣,១៥៩នាក់៕