(ប៉េកាំង)៖ «ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល គឺជាលក្ខណៈពិសេសនិងសារធាតុដើម នៃប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៃសង្គមនិយម ហើយក៏ជាប្រជាធិបតេយ្យដ៏ទូលំទូលាយបំផុត ពិតប្រាកដបំផុតនិងមានប្រសិទ្ធភាពបំផុតផងដែរ»

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំនេះ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បាននិងកំពុងបើកធ្វើនៅទីក្រុងប៉េកាំង ពេលតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអធិប្បាយដោយគ្រប់ជ្រុងជ្រោយ នូវលក្ខណៈពិសេសនិងឧត្តមភាពនៃប្រជាធិបតេយ្យរបស់ ប្រជាជនក្នុងដំណើរការទាំងមូល និងបានចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសង្គមនិយមចិន ក្នុងយុគសម័យថ្មី។ ប្រការនេះក៏បានបើកបង្អួចដ៏សំខាន់មួយ សម្រាប់ឱ្យសហគមន៍អន្តរជាតិ សង្កេតមើលគុណភាពនៃប្រជាធិបតេយ្យរបស់ ប្រទេសចិនផងដែរ ។

តើប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលជាអ្វី? វាគឺជាភាពច្នៃប្រឌិតថ្មីដ៏មហិមានៃបក្សកុម្មុយនីស្តចិន ក្នុងការសាមគ្គីនិងដឹកនាំប្រជាជនចិនអភិវឌ្ឍប្រជាធិបតេយ្យ ស្វែងរកប្រជាធិបតេយ្យនិងសម្រេចបាននូវប្រជាធិបតេយ្យ។ តាមពិតទៅ ប្រវត្តិសាស្រ្តខិតខំតស៊ូព្យាយាមរបស់បក្សកុម្មុយនីស្តចិន គឺជាប្រវត្តិសាស្ត្រខិតខំតស៊ូព្យាយាម ដែលសាមគ្គីនិងដឹកនាំប្រជាជនចិនស្វែងរក បង្កើតនិងអភិវឌ្ឍប្រជាធិបតេយ្យរបស់ ប្រជាជនក្នុងដំណើរការទាំងមូល។ ជាពិសេស ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បក្សកុម្មុយនីស្តចិនបាននិងកំពុងធ្វើឱ្យទស្សនៈ និងការអនុវត្តជាក់ស្តែងអំពីប្រជាធិបតេយ្យ មានភាពសំបូរបែបជាបន្តបន្ទាប់ ដូច្នេះការអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រទេសចិន បានឈានចូលក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មី។

ធាតុពិតនៃប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូលគឺ សង្គមនិយមប្រជាធិបតេយ្យ តួអង្គសំខាន់ គឺប្រជាជនចិនទាំងអស់ ហើយលក្ខណៈពិសេសនិងឧត្តមភាព គឺស្ថិតនៅក្នុងដំណើរការទាំងមូល។ ប្រជាធិបតេយ្យរបស់ប្រជាជនជាជីវិតនៃសង្គមនិយម ហើយគឺជាខ្លឹមសារដែលគួរតែមានក្នុងដំណើរ កសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

របបសភាតំណាងប្រជាជនគឺជាភ្នាក់ងារ ជាប្រព័ន្ធរបបដ៏សំខាន់នៃប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល ។ ការធ្វើការប្រឹក្សានយោបាយប្រកបដោយប្រជាធិបតេយ្យ គឺជាទម្រង់ពិសេសនៃនយោបាយប្រជាធិបតេយ្យ នៃសង្គមនិយមរបស់ចិន។ ប្រជាធិបតេយ្យតាមមូលដ្ឋានគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល។ ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងលម្អនោះទេ ក៏មិនមែនជាវត្ថុសម្រាប់ដាក់តាំងដើម្បីឱ្យល្អមើលដែរ តែគឺត្រូវយកមកប្រើប្រាស់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាជន។

ពិភពលោកមានភាពសម្បូរបែប ហើយគំរូនៃប្រជាធិបតេយ្យមិនមែនតែមួយប្រភេទនោះទេ។ សូមបញ្ជាក់ថា ប្រព័ន្ធប្រជាធិបតេយ្យមានតែចាក់ឬសគល់ក្នុងប្រទេសខ្លួន និងសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនប៉ុណ្ណោះ នោះ ទើបអាចជឿទុកចិត្តបំផុតនិងមានប្រសិទ្ធភាពបំផុត។ ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិននឹងបន្តអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល ធានាឱ្យប្រជាជនចិនធ្វើជាម្ចាស់ផ្ទះ ព្រមទាំងរួមចំណែករបស់ប្រទេសចិន សម្រាប់ឱ្យអរិយធ៌មនយោបាយរបស់មនុស្សជាតិ មានភាពសម្បូរបែបនិងទទួលបានការអភិវឌ្ឍ៕

វិទ្យុមិត្តភាពកម្ពុជាចិន