(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៦២៣ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី១៨ ខែតុលា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ១នាក់ទៀតផងដែរ។

គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤៩៣,៨៩៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,៥៩៩,៥៦០នាក់ និងស្លាប់សរុបចំនួន ៤៣,១៥៨នាក់៕