(ប៉េកាំង)៖ នៅថ្ងៃទី១៦ ខែតុលាសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅទីក្រុងប៉េកាំង។ នៅពេលនេះព្រឹត្តិការណ៍ដ៏ធំដែលគ្រោងផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំ នាពេលអនាគតឬយូរជាងនេះមិនត្រឹមតែទាក់ទាញ ការចាប់អារម្មណ៍របស់ប្រជាជនចិនចំនួនជាង ១ពាន់៤រយលាននាក់ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការចាប់អារម្មណ៍ពីពិភពលោកផងដែរ។
ហេតុអ្វីបានជាពិភពលោកចាប់អារម្មណ៍ ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០?
ជាបឋម រឿងអច្ឆរិយរបស់ប្រទេសចិនគួរឱ្យកត់សម្គាល់។ ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០ចំនួនជនក្រីក្រជិត១រយលាននាក់ នៅជនបទរបស់ប្រទេសចិនបានចេញផុតពីភាពក្រីក្រ និងកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយតាមការគ្រោងទុក ហើយសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រនៃ «របៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិឆ្នាំ2030» បានមុនកាលកំណត់១០ឆ្នាំ។
ទី២ ទីផ្សារប្រទេសចិនធ្វើឱ្យគេរំពឹងទុក។ ពីឆ្នាំ២០១៣ដល់ឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើងជាមធ្យម៦.៦ភាគរយក្នុងមួយឆ្នាំ ដែលខ្ពស់ជាងកម្រិតកំណើនជាមធ្យមរបស់ពិភពលោក ចំនួន២.៦ភាគរយនិងខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ចំនួន៣.៧ភាគរយក្នុងរយៈពេលដូចគ្នា អត្រារួមចំណែកជាមធ្យមដល់កំណើនសេដ្ឋកិច្ចពិភពលោក លើសពី៣០ភាគរយ ដែលជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងពិភពលោក។សព្វថ្ងៃនេះប្រទេសចិន បានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេស និងតំបន់ចំនួនជាង១២០។
ទីបី គំនិតប្រទេសចិនត្រូវបានទទួលស្គាល់ជាទូទៅ។ ចាប់តាំងពីជំងឺ Covid-១៩ ផ្ទុះរាតត្បាតនៅឆ្នាំ២០២០មក ប្រទេសចិនបានចែករំលែកផែនការបង្ការ និងព្យាបាលជំងឺរាតត្បាតជាមួយប្រទេស និងអង្គការអន្តរជាតិចំនួនជាង១៨០ ហើយបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន ៣៨ក្រុមទៅកាន់ប្រទេសចំនួន៣៤ និងបានផ្គត់ផ្គង់វ៉ាក់សាំងចំនួនជាង ២ពាន់២រយលានដូសដល់ប្រទេស និងអង្គការអន្តរជាតិជាង១២០។
ប្រឈមមុខនឹងពិភពលោក ដែលស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរថ្មី ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលរីករាយរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីខិតខំអនុវត្តជាក់ស្តែងក្នុងន័យរួមគ្នាឆ្លើយតបនឹង ការបញ្ហាប្រឈមសកលគ្រប់ប្រភេទ៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន