(ប៉េកាំង)៖ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានតាំងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ។ ខាងក្រោមនេះជាពាក្យសម្ដីមាសរបស់លោក។

១. ប្រទេសគឺជាប្រជាជនហើយប្រជាជនគឺជាប្រទេស។ បក្សកុម្មុយ-នីស្តចិនដឹកនាំប្រជាជនប្រយុទ្ធ ជាមួយសត្រូវការពារប្រទេស គឺការពារបេះដូងប្រជាជន។

២. សមិទ្ធផលដ៏អស្ចារ្យនៃយុគសម័យថ្មី គឺធ្វើឡើងដោយបក្សនិងប្រជាជន តាមរយៈការខិតខំប្រឹងប្រែងនិងការតស៊ូ!

៣. គណបក្សយើងមានឆន្ទៈបំពេញបុព្វហេតុដ៏ធំធេងរបស់ប្រជាជាតិចិន ក្នុងរយៈពេលយូរអង្វែង ហើយប្តេជ្ញាចិត្តធ្វើបុព្វហេតុដ៏ថ្លៃថ្លា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍របស់មនុស្សជាតិ ដែលជាទំនួលខុសត្រូវដ៏ធំធេង និងមានបេសកកម្មដ៏ខ្ពង់ខ្ពស់បំផុត។

៤. លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជននៅក្នុងដំណើរការទាំងមូល គឺជាលក្ខណៈសំខាន់នៃនយោបាយប្រជាធិបតេយ្យ បែបផែនសង្គមនិយម គឺជាលទ្ធិប្រជាធិបតេយ្យដ៏ទូលំទូលាយ ពិតប្រាកដ និង មានប្រសិទ្ធភាពបំផុត។

៥. ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព និងមិនធ្វើការវាតទីជារៀងរហូត។

៦. ចរន្តប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិ និងការស្តារឱ្យប្រជា-ជាតិ មានភាពរុងរឿងឡើងវិញបាននិងកំពុងដំណើរការទៅមុខ ហើយការបង្រួបបង្រួមជាតិពិតជាត្រូវសម្រេចឱ្យបាន ហើយក៏ពិតជាអាចសម្រេចបានជាមិនខាន!

៧. អំពើពុករលួយគឺជាដុំមហារីកធំបំផុត ដែលបង្កគ្រោះដល់កម្លាំងចលករនិងកម្លាំងប្រយុទ្ធរបស់បក្ស ការប្រឆាំងអំពើពុករលួយ ជាការធ្វើបដិវត្តន៍ខ្លួនឯងដោយពេញលេញ។ ឱ្យតែលក្ខខណ្ឌនៃការកកើតបញ្ហាពុករលួយនៅតែមាន ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នឹងមិនបញ្ឈប់ ចាំបាច់ត្រូវផ្តោតសំខាន់លើការងារនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន