(ប៉េកាំង)៖ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើនៅថ្ងៃទី១៦ ខែតុលា នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ ដោយលើកឡើងថា ការគោរពធម្មជាតិ ដើរស្របនឹងធម្មជាតិនិងការពារធម្មជាតិ ជាតម្រូវការក្នុងស្រុកចិន ដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ ដូច្នេះចាំបាច់ត្រូវប្រកាន់ខ្ជាប់និងអនុវត្តទស្សនៈ ស្តីពីភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ និងគ្រោងផែនការអភិវឌ្ឍន៍ដោយឈរលើមុំ ដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅ ដោយសុខដុមរមនា។

ថ្លែងក្នុងរបាយការណ៍ការងារ លោក Xi Jinping បានលើកឡើងថា ធម្មជាតិជាលក្ខណៈ សម្បតិ្តជាមូលដ្ឋានសម្រាប់ មនុស្សជាតិរស់នៅនិងអភិវឌ្ឍ។ លក្ខណៈពិសេសមួយក្នុងការធ្វើទំនើបភាវូបនិយកម្មបែបចិន គឺមនុស្សជាតិនិងធម្មជាតិរួមរស់នៅ ដោយសុខដុមរមនា។ របាយការណ៍ការងារបានលើកឡើង នូវវិធានការជាក់ស្តែតមួយចំនួនអំពីការអភិវឌ្ឍបៃតង ប្រទេសចិននឹងពន្លឿនការផ្លាស់ប្តូរបែប បទអភិវឌ្ឍន៍ទៅជារូបមន្តអភិវឌ្ឍន៍បៃតង អនុវត្តយុទ្ធសាស្ត្រសន្សំសំចៃ ដោយគ្រប់ជ្រុងជ្រោយ អភិវឌ្ឍឧស្សាហកម្មបៃតងនិងកាបូនទាប ផ្សព្វផ្សាយការប្រើប្រាស់បៃតង ក្នុងន័យជំរុញឱ្យបង្កបង្កើតជាបែប បទផលិតកម្មនិងរស់នៅបៃតងនិងកាបូនទាប។

លើកកម្ពស់ពិពិធកម្ម ភាពនឹងនរនិងនិរន្តរភាពរបស់ប្រព័ន្ធបរិស្ថាន ជំរុញយ៉ាងសកម្មនិងប្រកបដោយភាពនឹងនរ នូវការកាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន បង្កើនការប្រើប្រាស់ធ្យូងថ្មស្អាត និងមានប្រសិទ្ធភាពខ្ពស់ ក្នុងន័យពន្លឿនការបង្កើតប្រព័ន្ធថាមពលបែបថ្មី និងចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចសកល ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាប្រទេស ដែលទំហំដាំដើមឈើច្រើនបំផុត នៅលើពិភពលោក ព្រៃឈើរបស់ប្រទេសចិនត្រូវជា ២៥ភាគរយនៃទំហំ ព្រៃឈើបន្ថែមនៅលើសកលលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន