(ប៉េកាំង)៖ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅព្រឹកថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ។
លោក Xi Jinping បានថ្លែងថា គិតតាំងពីការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មកទល់បច្ចុប្បន្នមានរយៈពេល ១០ឆ្នាំហើយ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានឆ្លងកាត់ព្រឹត្តិការណ៍ធំៗចំនួន៣ នៃបុព្វហេតុបក្សនិងប្រជាជន ដែលមានសារៈសំខាន់ និងមានឥទ្ធិពលដ៏វែងឆ្ងាយក្នុងប្រវត្តិសាស្ត្រ ពោលគឺ ទី១ ការប្រារព្ធខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន ទី២ ការកសាងសង្គមនិយម ដែលមានលក្ខណៈពិសេសចិន បានឈានចូលដល់យុគសម័យថ្មី ទី៣ ប្រទេសចិនបានសម្រេចយុទ្ធនាការ ពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនិងសម្រេច នូវការបង្កើតសង្គមដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ ដោយបានសម្រេចគោលដៅមួយសតវត្សទីមួយ។ នេះគឺជាជ័យជម្នះជាប្រវត្តិសាស្ត្រដែលទទួលបាន ដោយការរួមសាមគ្គីនិងតស៊ូព្យាយាមរវាងបក្សកុម្មុយនីស្តចិននិងប្រជាជនចិន និងជាជ័យជម្នះជាប្រវត្តិសាស្ត្រ ដែលមានជះឥទ្ធិពលដ៏វែងឆ្ងាយចំពោះពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន