(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៨,០៣៦នាក់ នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២,០០៥,៨៨៤នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

ក្នុងចំណោមករណីថ្មី ៧.៧៦៤ ករណីឆ្លងក្នុងស្រុក និង ២៧៣ ករណីនាំចូល។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី, ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នោះទេ ដោយរក្សាចំនួនអ្នកស្លាប់សរុបនៅត្រឹម ១,៦៤១នាក់៕